ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង នៅតែរក្សាភាពស្ងៀមស្ងាត់ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ កំពុងតែដេកលុងលក់ ភ្លេចថាខ្លួនជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋវគ្គ៤ ខេត្តកណ្តាល : ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដែលមានទីតាំងស្ថិតនៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នៅតែរក្សាភាពស្ងៀមស្ងាត់ ចំណែកមន្ត្រីនិងស្ថាប័នពាក់ព័ន្ធកំពុងតែដេកលុងលក់ភ្លេចថាខ្លួនជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ ។ យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។ អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង ភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។ អង្គភាពសារព័ត៌មានយើងបានខលទៅ លោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោក ថនសុវណ្ណាអភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក។ អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក លោកផុន ប៊ុនធឿន ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកណ្តាល តាមរយ:ទូរស័ព្ទលេខ ០៩៧៩xxx១៧១ លោកបានបញ្ជាក់ប្រាប់អង្គភាព សារព័ត៌មាន ស៊ីអេចអយើងថា ការងារនេះសូមទំនាក់ទំនងទៅមន្ទីរធនធានទឹកនិងឧតុនិយម និងលឿនជាង ដោយសារគាត់ ភាគច្រើន ទាក់ទិនរឿងបូមខ្សាច់ឬកាយដី តែបើថ្នាក់ដឹកនាំខេត្ត បង្កើតគណ:កម្មាការ ចុះត្រួតពិនិត្យ គាត់ចូលរួមបាន។ លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ តើមកពីហេតុអ្វី? អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ឯកឧត្តមគួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ តាំងតែព័ត៌មានបឋមមកដល់ពេលបច្ចុប្បន្ន សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដីបំពាន ចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ។ ដោយម្ចាស់ទីតាំងគ្រប់កន្លែងនោះ មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ។ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។ អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

 


ខេត្តកណ្តាល : ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដែលមានទីតាំងស្ថិតនៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល  នៅតែរក្សាភាពស្ងៀមស្ងាត់ ចំណែកមន្ត្រីនិងស្ថាប័នពាក់ព័ន្ធកំពុងតែដេកលុងលក់ភ្លេចថាខ្លួនជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានខល ទៅលោក តេ ផេង ភូមិបាលស្រុកពញាឮ ខេត្តកណ្តាល ខលចូលមិនលើកទូរស័ព្ទ ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ ។

អង្គភាពសារព័ត៌មានយើងបានខលទៅ លោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹង តាមរយ:ទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ ខលចូលតែមិនបានលើកប្រហែលលោក ជាប់រវល់  ក្នុងនាមជាមន្ត្រី បំរើការងារសាធារណ: ជូនប្រជាពលរដ្ឋ គួរតែធ្វើសេចក្តីបំភ្លឺជាសាធារណ: ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា លោក ថនសុវណ្ណាអភិបាលស្រុកពញាឮ អសមត្ថភាព ក្នុងនាមគណ:មេបញ្ជាការឯកភាពស្រុក

អង្គភាពសារព័ត៌មានយើងបានខលទៅ ទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង  ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង តាមរយ: ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក លោក​ផុន ប៊ុនធឿន ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកណ្តាល តាមរយ:ទូរស័ព្ទលេខ ០៩៧៩xxx១៧១ លោកបានបញ្ជាក់ប្រាប់អង្គភាព សារព័ត៌មាន ស៊ីអេចអយើងថា ការងារនេះសូមទំនាក់ទំនងទៅមន្ទីរធនធានទឹកនិងឧតុនិយម និងលឿនជាង ដោយសារគាត់ ភាគច្រើន ទាក់ទិនរឿងបូមខ្សាច់ឬកាយដី តែបើថ្នាក់ដឹកនាំខេត្ត បង្កើតគណ:កម្មាការ ចុះត្រួតពិនិត្យ គាត់ចូលរួមបាន។ 

លោក ប្រាក់ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល អង្គភាពសារព័ត៌មាន ខលចូល តែមិនលើក ទំនាក់ទំនងតានតេឡេក្រាមចូលមើលក៏មិនតប តើកាតព្វកិច្ច ក្នុងនាមជាមន្ត្រី ពេលសារព័ត៌មានធ្វើសេចក្តីរាយការណ៍និងស្នើសុំអោយមានការបំភ្លឺ  តើមកពីហេតុអ្វី?

អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ឯកឧត្តមគួចចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ

តាំងតែព័ត៌មានបឋមមកដល់ពេលបច្ចុប្បន្ន សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេបុកគ្រិះសាងសង់សំណង់រឹង ដោយក្តីអនុគ្រោះ តែអ្វីដែលអ្នកសារព័ត៌មាន យើងសង្កេតឃើញ សំណង់ខុសច្បាប់ និងការចាក់ដីបំពាន ចូលច្រាំងទន្លេកាន់តែរីកដូចផ្សិត ។

ដោយម្ចាស់ទីតាំងគ្រប់កន្លែងនោះ មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិច ។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ




















Powered by Blogger.