ករណីចាក់ដីចូលច្រាំងសមុទ្រ ដោយផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.ប.ក និងចរាចរណ៍ របស់រាជរដ្ឋាភិបាលលេខ០១ ស.រ.ណ.ន របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែរក្សាភាពស្ងៀមស្ងាត់

 



ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២៥ក្រុមការងារអង្គភាពសារព័ត៌មានយើងបានទទួល   ដំណឹងមានករណីចាក់ដីចូលច្រាំងសមុទ្រ​ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុក្រោយពីបានទទួលព័ត៌មាន ក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំងខាងលើផ្ទាល់និងបានផ្តិតយករូបភាពទិដ្ឋភាពទីតាំងខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចាត់វិធានការទប់ស្កាត់ ដោយក្តីអនុឡគ្រោះ ។

បើយោងតាមក្រុមការងារសារព័ត៌មាន ធ្វើបទសម្ភាសន៍ជាមួយ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣  លោកបានថ្លែងប្រាប់សារព័ត៌មានយើងថាដីដែលកំពង់ចាក់គេមានច្បាប់ហើយដីរបស់គេមានប្លង់ (សមុទ្រ) ហើយម្ចាស់ដីហ្នឹងគេសុទ្ធតែជាអ្នកធំគេមិនប្រាប់ឈ្មោះយើងទេគ្រាន់តែគេជាអ្នកធំ ហើយដី

របស់គេមានប្លង់កម្មសិទ្ធិ(ក្នុងសមុទ្រ)នេះបើយោងសម្តីរបស់លោកចៅសង្កាត់លេខ៣បានប្រាប់ សារព័ត៌មាន។

អង្គភាពសារព័ត៌មានស៊ីអេចអបានខលទៅលោកសរ កក្កដា អភិបាល ក្រុងព្រះ សីហនុ តាមរយៈលេខទូរស័ព្ទ ០១២xxxx៥២ ខលចូលតែលោកអភិបាល មិនលើកទូរស័ព្ទ សង្ស័យថាលោកជាប់រវល់អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកនិងជួយបំភ្លឺដើម្បី កុំអោយ មានការភាន់ច្រឡំ 

អង្គភាពសារព័ត៌មានយើងបានខលទៅឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុខលចូលតែឯកឧត្តមមិនបានទទួលទូរស័ព្ទនោះទេ តាមរយៈលេខទូរស័ព្ទ  ០១២ xxx ៥២០ សង្ស័យថាជាប់រវល់អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម និងជួយបំភ្លឺដើម្បី កុំអោយ មានការភាន់ច្រឡំ ដោយក្តីអនុគ្រោះ ។

យើងក្រឡេកមុខមើលអនុក្រឹត្យ លេខ៩៨  អ.ន.ក្រ.ប.ក  មាត្រាទី៨ ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥  និងសារាចរណែនាំ ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា លេខ០១ ស.រ.ណ.នចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្ត ព្រះសីហនុនិងជាគណ:មេបញ្ជាការឯកភាពខេត្តគ្រប់គ្រងសម្បត្តិរដ្ឋ​សូមមេត្តាជួយចាត់មន្ត្រី ជំនាញ ចុះពិនិត្យករណីខាងលើដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញ និងមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងខាងលើដោយក្តីអនុគ្រោះ

យក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្មនិងសំណង់សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចចំពោះការចាក់ដីចូលច្រាំងសមុទ្រ ដែលបាន ធ្វើ សេចក្តីរាយការណ៍ខាងលើថាតើមានលិខិតអនុញាតឬមួយយ៉ាងណាស្របតាមលក្ខខណ្ឌ របស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
















Powered by Blogger.