សិប្បកម្មផលិតទឹកត្រី នៅខណ្ឌឬស្សីកែវ ក្រោមការយកចិត្តទុកដាក់ របស់រដ្ឋបាលខណ្ឌយោងលិខិតចុះថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ សម្របសម្រួលតែពីចំណុច និងត្រូវប្រើរយ:១ខែទៀត វគ្គ៣

 


រាជធានីភ្នំពេញ: បើយោងតាមពាក្យបណ្តឹង របស់ប្អូនស្រីលឹម ចន្ថា អាយុ៣៤ឆ្នាំ ដែលមានទីលំនៅ ដ្ឋានក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ តំណាង អោយ១២គ្រួសារភ្ជាប់ស្នាមមេដៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ យោងតាមកម្មវត្ថុ ដាក់ពាក្យប្តឹងឈ្មោះ ហេង សេងហួន ជាម្ចាស់អាជីវកម្ម ផលិតទឹកត្រី១កន្លែងដែលស្ថិតនៅក្រុមទី១០ ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

យោងបទសម្ភាសន៍ដែលអង្គភាពសារព័ត៌មានយើង ជាមួយប្រជាពលរដ្ឋដែលមានផលប៉ះពាលនៅថ្ងៃទី១៨ខែសីហាឆ្នាំកន្លងទៅថ្មីៗ ហ៊ុយៗនេះ ការសម្របសម្រួល នៃរដ្ឋបាលខណ្ឌឬស្សីកែវ មានពីរចំណុច ទី១ បំបាត់ក្លិនស្អុយ ទី២ បំបាត់សម្លេងថ្លុង  និងប្រើពេលរយ:១ខែ បន្ថែមទៀត ក្នុងការរកដំណោះស្រាយ នៅក្នុងនោះ ការខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋដែល មានផល ប៉ះពាល នៅមិនទាន់បញ្ជាក់នៅឡើយ នេះបើយោងសម្តីក្រុមគ្រួសារដែលរងផលប៉ះពាល បានប្រាប់ មកអង្គភាពសារព័ត៌មានយើង  ។

សូមបញ្ចាក់ផងដែលថា ការដាក់ពាក្យបណ្តឹងនៅខែកមរាឆ្នាំ២០២៥នេះ គឺជាពាក្យបណ្តឹងថ្មី ពីព្រោះ ធ្វើឡើងតាមអាណត្តិនៃគណ:អភិបាលខណ្ឌដោយសំណុំរឿងនេះអូសបន្លាយអស់រយ:ពេល៧ឆ្នាំមកហើយ ម្ចាស់សិប្បកម្មផលិតទឹកត្រីដ៏មានឥទ្ធិពល តើមានលិខិតអនុញាតិត្រឹមត្រូវដែលឬទេ តើលិខិតទាំងនោះ មានស្ថាប័នណាខ្លះដែលបានអនុញាតិអោយ ? ការដែលអង្គភាពសារព័ត៌មាន យើង និយាយបែបនេះ ទី១ សិប្បកម្មផលិត ស្ថិតនៅក្នុងទីប្រជុំជនដែលជាហេតុធ្វើ អោយប៉ះពាល់ សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។

ទី២ រាល់ចង្វាក់ផលិតត្រូវមានមន្ត្រី ជំនាញចុះត្រួតពិនិត្យទាំងគុណភាពទំនិញក្នុងការប្រគួតប្រជែងនៅ លើទីផ្សារសេរី ក្នុងការប្រើប្រាស់ ដើម្បីកុំអោយប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ​។
ទី៣  មន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យនៃទីតាំងភូមិសាស្ត្រ និងណែនាំ ដល់ម្ចាស់សិប្បកម្ម ផលិតជាប្រចាំ ពាក្យបណ្តឹងរយ:ពេល៧ឆ្នាំ ដែលប្រជាពលរដ្ឋ ធ្វើការតវ៉ា ត្រូវបានកប់ឯកសារ មិនមានដំណោះស្រាយ និងរក្សាភាពស្ងៀមស្ងាត់ មកដល់ពេលបច្ចុប្បន្ន ទាំងនេះតើអ្នកណាជានាក់ទទួលខុសត្រូវ ។
 អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរគុណចំពោះ  ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និងជាគណៈមេបញ្ជាការឯកភាពខណ្ឌ  និងសូមលោកអភិបាលខណ្ឌ មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់   និងត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានស៊ីអេចអ សង្ឃឹមថា លោកប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមន្ត្រីជំនាញ ក.ប.ប សូមមេត្តាចុះត្រួតពិនិត្យ ចំពោះករណីខាងលើ ដោយក្តីអនុគ្រោះ។

ករណីម្ចាស់អាជីវកម្ម បើកសិប្បកម្មផលិតទឹកត្រី នៅកន្លែងទីប្រជុំជន ដែលធ្វើអោយប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ តើក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ  ។

 អង្គភាពសារព័ត៌មានស៊ីអេចអស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាព រាជធានី សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច និងយោងតាមបណ្តឹងរបស់ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។





















Powered by Blogger.