កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅឃុំលំពង់ ស្រុកបាទី កំពុងរងការរិះគន់ពីប្រជាពលរដ្ឋប្រចាំតំបន់ពាក់ព័ន្ធក្លិនស្អុយ លាមួកជ្រូកដែលជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាព វគ្គ២
ខេត្តតាកែវ: បើយោងតាមសម្តីប្រជាពលរដ្ឋរស់នៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី
ខេត្តតាកែវបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង ទីតាំងចិញ្ចឹមជ្រូកមួយកន្លែង
គឺគេចិញ្ចឹមយូរហើយ ពេលជះក្លិនម្តងៗពិជាពិបាកទ្រាំណាស់ មានពេលខ្លះហូបបាយមិនកើតទេ ក្លិនស្អុយក៏ស្អុយ
មានពេលខ្លះឈឺ ពីព្រោះទ្រាំក្លិនមិនបាន តែមិនដឹងធ្វើមិច សូមថ្នាក់ដឹកនាំ ចុះត្រួតពិនិត្យផងទាន។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងពិតបានបង្កផលប៉ះពាល់យ៉ាង ខ្លាំងដល់សុខភាពប្រជាពលរដ្ឋ
នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង បានថតនិងត្រួតពិនិត្យ ទីតាំងដែលចិញ្ចឹមជ្រូកភូមិត្រយឹងខ្ពស់
ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវគឺមិនមានអ្វីដែលបញ្ជាក់ថាជារបស់ក្រុមហ៊ុននោះទេ
ដោយសារតែមិនមានលើស្លាកយីហោអ្វីឡើយ ។
លោក ចៅហ្វាយស្រុកបាទី បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូនទៅ
តែលោក ចៅហ្វាយស្រុកគាត់បានប្រាប់អោយក្រុមការងារសារព័ត៌មានយើងទៅជួបគាត់ទៅវិញ
អង្គភាពសារព័ត៌មាន មានកាតព្វកិច្ច ធ្វើសេចក្តីជូនដំណឹង យោងបទសម្ភាសន៍របស់ប្រជាពលរដ្ឋ
យោងតាមធម្មនុញវិជ្ជាជីវ:នៃរបបសារព័ត៌មាន ។
អង្គភាពសារព័ត៌មានយើង
នៅមិនទាន់ដឹងថា កសិដ្ឋានចិញ្ចឹមជ្រូក ដែលមានទីតាំងខាងលើ បានសុំច្បាប់ និងមានលិខិតអនុញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ ? តែយ៉ាងណាមិញ
ការបង្កើតទីកន្លែងចិញ្ចឹមជ្រូកកគួរតែសិក្សាអោយបានត្រឹមត្រូវ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរពេទ្យសត្វខេត្តតាកែវ និងចុះត្រួតពិនិត្យករណីខាងលើ
ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំថា
អសមត្ថភាព ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា
គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ
សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ។
នៅក្នុងនោះផងដែលអង្គភាពសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាននិងឯកឧត្តម
ទិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសទៅទៀតនោះ គួរតែចាត់វិធានការ
ចំពោះ មន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ បំពេញកាតព្វកិច្ច ធ្វើការឆក់ល្វែង ឬមួយត្រូវថ្នាំសណ្តំ
របស់ម្ចាស់កសិដ្ឋានខាងលើអស់ទៅហើយ បានជាទុកបណ្តោយ អោយកសិដ្ឋាន មួយកន្លែងនេះ ធ្វើអ្វីបានតាមតែទំនើងចិត្ត
យ៉ាងដូច្នេះទៅវិញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ











Post a Comment