អង្គភាពសារព័ត៌មានសូមថ្លែងអំណរគុណយ៉ាងេជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះត្រួតពិនិត្យ រោងចក្រកាត់ដេរមួយកន្លែងរបស់ចិន នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ផ្សាយចេញនៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥

ស្រុកគងពិសី៖ស្តីពីការចុះពិនិត្យរោងចក្រអាតធីបើស្ស (ខេមបូឌា) ឯ.កឆ្នាំពីរពាន់ម្ភៃប្រាំ ខែសីហា ថ្ងៃទីដប់ប្រាំបួន វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅរោងចក្រអាតធីវើស្ស (ខេម បូឌា)ឯ.ក សកម្មភាពអាជីវកម្មកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រុមចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ឈន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ និង លោក ញ៉េន មុន្នីរតនៈ អភិបាលរងស្រុក បានចុះត្រួតពិនិត្យក្នុងទីតាំងរោងចក្រ អាតធីវើស្ស (ខេមបូឌា)ឯ.ក សកម្មភាពអាជីវកម្មកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមដូចបានជូនភ្ជាប់ក្នុងបញ្ជីវត្តមាន

យោងតាមសារព័ត៌មាន អេស៊ានដេលីញ (ASEAN DAILY NEWS) បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថានៅរោងចក្រមួយកន្លែងមានបង្កប់ល្បែងស៊ីសងខុសច្បាប់អនឡាញ (SCAM ONLINE) ។

តាមការចុះពិនិត្យដល់ទីតាំងផ្ទាល់ ក្រុមការងារពិនិត្យឃើញថាទីតាំងរោងចក្រខាងលើមានអគារសរុប ចំនួន ០៦ អគារផលិតកម្មចំនួន ០៤ អគារស្នាក់នៅចំនួន ០២ អគារទី១ មាន ៣ជាន់ ចំនួន ៥៣បន្ទប់ (ស្នាក់នៅ ១៥បន្ទប់) អគារទី២ មាន២ជាន់ ១២បន្ទប់ (ស្នាក់នៅ ៨បន្ទប់) មានកម្មកសរុបចំនួន ១,២៧០នាក់ ស្រី ៩៩៦ នាក់ បុគ្គលិកជនជាតិបរទេសមានចំនួន ០៥សញ្ជាតិសរុប ២៣នាក់ ស្រី ០៩នាក់ ជនជាតិចិន ១៤នាក់ ស្រី ០៤ នាក់ ជនជាតិស្រីល័ង្កា ០៥នាក់ ស្រី ០១ ជនជាតិហ្វីលីពីន ០២នាក់ ស្រី ០២នាក់ ជនជាតិម៉ាឡេស៊ី ០១នាក់ ស្រី និងជនជាតិវៀតណាម ០១នាក់ ស្រី។ ក្រោយពីក្រុមការងារបានចុះពិនិត្យជាក់ស្តែងតាមអគារ និងបន្ទប់ ពុំបានរក ឃើញឧបករណ៍ និងសម្ភារៈសង្ស័យពាក់ព័ន្ធបម្រើឱ្យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAM ONLINE) ដូចតាមការចុះផ្សាយរបស់សារព័ត៌មានខាងលើឡើយ។

អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោងដប់ និង សាមសិបនាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសស្និត ស្នាល និងមានការទទួលខុសត្រូវ ។

អង្គភាពសារព័ត៌មានសូមថ្លែងអំណរគុណយ៉ាងេជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចុះត្រួតពិនិត្យ   បន្ទាប់ពីអង្គភាពសារព័ត៌មាន យើងទទួលបាន និងផ្សព្វផ្សាយបន្ត សូមប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជ្រាប ជាព័ត៌មានដើម្បីកុំធោយមានការភាន់ច្រឡំ ។

អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរគុណ ដល់រដ្ឋបាល ក្រុមហ៊ុនកាត់កេរ សំលៀកបំពាក់ រោងចក្រអាតធីបើស្ស (ខេមបូឌា) ឯ.ក នៅក្នុងនោះផងដែល  សូមលោកប្រធានរដ្ឋបាលមេត្តា ជួយពន្យល់ពីសិទ្ធិនិងកាតព្វកិច្ច របស់ក្រុមការងារសន្តិសុខ  ដើម្បីកុំអោយមានការភាន់ច្រឡំ រវាងគ្នានិងគ្នា សុមងរគុណ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ



















Powered by Blogger.