នោះបែកធ្លាយមួយកន្លែងទៀត គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿងបន្ទាប់ពីអ្នកជំងឺប្តឹង ទៅមន្ទីរសុខាភិបាលវគ្គ១
រាជធានីភ្នំពេញ យោងតាមឯកសារទាំងស្រុងដែលមានខ្លឹមសារដូចតទៅ
ខ្ញុំបាទឈ្មោះ សែម សុភ័ណ្ឌ
អាយុ ៤០ ឆ្នាំ មុខរបរ មន្ត្រីនគរបាលជាតិ អាស័យដ្ឋានបច្ចុប្បន្ន ផ្ទះលេខ ២៩១
ផ្លូវ២១៧ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមគោរពជូន លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
កម្មវត្ថុ
សុំប្តឹងគ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង ដែលមានអាស័យដ្ឋាន ផ្ទះល្វែងអាយស៊ី
ផ្ទះ លេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានភ្នំពេញ ។
ជូនភ្ជាប់:
ឯកសារររូបភាពស្តីពីស្ថានភាពការវិវឌ្ឍន៍របស់អ្នកជម្ងឺ តបតាមកម្មវត្ថុខាងលើខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា : កាលពីថ្ងៃទី៣១ ខែឧសភា
ឆ្នាំ២០២៥ ខ្ញុំបាទបានទទួលការព្យាបាលជ ម្ងឺ នៅគ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង
ថោវឌឿង តាមរយៈការណែរនាំមិត្តភ័ក្រ ឈ្មោះ សោម រ៉ូប៊ីន ថ្ងៃដំបូងដែល
ខ្ញុំទទួលការព្យាបាលពី អ្នកគ្រូពេទ្យ មានឈ្មោះ ម៉ាដាម (ឈ្មោះក្រៅ)
បានឲ្យខ្ញុំត្រាំជើងក្នុងទឹក ដោយបានដាក់ ថ្នាំម្យ៉ាងដែលមិនស្គាល់ប្រភេទជាថ្នាំអ្វី
ក្រោយពីដាក់ថ្នាំក្នុងទឹកហើយ ទឹកក៍មានសភាពឡើងព័ណ៌លឿង ហើយ បានបញ្ជាក់ប្រាប់ថា
រូបខ្ញុំបាទមានផ្ទុកជាតិពុល និងមេរោគច្រើន ដូចជាទឹកដោះក្នុងក្រលៀន ជម្ងឺថ្លើម
ក្រោយពី បានព្យាបាលរួចរូបខ្ញុំមិនមានសភាពធូស្រាលឡើយ ដោយអាការៈខ្ញុំស្លឹកដៃ
ស្លឹកជើង ក្រោយមកក៍ឲ្យថ្នាំប្រភេទ ម្យ៉ាងដែលខ្ញុំមិនស្គាល់ជាប្រភេទឱសថបុរាណ លេប
និងថ្នាំប្រភេទស្តាយ ដាក់ភ្នែក អាការៈនៅតែមិនទាន់បាន ធូរស្រាល
រួចក៏មានគ្រូពេទ្យម្នាក់ទៀតយកខ្ញុំឲ្យដាក់ជើងលើម៉ាស៊ីន រុំញ័រ
និងកំដៅលើកទី១ម៉ាស៊ីនតូច ខ្ញុំក៏បាន
ប្រាប់ថាខ្ញុំមានជម្ងឺទឹកនោមផ្អែមម៉ាស៊ីនមានកំដៅអាចបណ្តាលឲ្យខ្ញុំរលាកជើងបាន
គាត់មិនស្តាប់ពីអាការៈខ្ញុំរួចក៍ យកខ្ញុំទៅដាក់ជើងលើម៉ាស៊ីន រុំញ័រ និងកំដៅលើកទី២
ម៉ាស៊ីនតូចធំ អាការៈនៅតែទាន់ធូរស្បើយ លោកស្រី ម៉ា ដាម គាត់ថាមិនអីទេ បន្តិចទៀត
និងបានធូរស្បើយហើយ ប៉ុន្តែក្រោយត្រលប់ពីមន្ទីរព្យាបាលវិញ ជើងខ្ញុំក៏ឡើង
ពងបែកទាំងសងខាង ប៉ុន្មានថ្ងៃក្រោយមកទៀតសភាពជម្ងឺរបស់ខ្ញុំកាន់តែធ្ងន់ទៅៗ
ដោយជើងខាងឆ្វេង ដំបៅ ស្អុយ លោកស្រីម៉ាដាម ក៏ឲ្យប្រភេទថ្នាំស្តាយដដែលលាងរបួសជើងផង
លេបផង និងដាក់ភ្នែកផង ស្ថានភាពមិន បានធូរស្រាលឡើយ ខ្ញុំមានអាការៈស្លឹកដៃស្លឹកជើង
ក្នុងមានសភាពរសព្វរសល់ ហើយក៍ព្យាលបាលខ្ញុំដោយប្រើ កាំរស្មីឡាស៊ែរ ភ្លើងព័ណ៌ខៀវ
និងតមអាហារ១៥ថ្ងៃ ដោយឲ្យផឹកទឹកថ្នាំម្សៅម្យ៉ាងមិនមានប្រភពច្បាស់លាស់ ស្ថានភាពកាន់តែធ្ងន់ទៅ ៗ ខ្ញុំសូមបញ្ជាក់ជូនលោកប្រធានថា
មុនពេលដែលខ្ញុំចូលសម្រាកព្យាបាលគ្លីនិកខាង លើ កម្រិត A1C 8.2
ប៉ុន្តែក្រោយពិនិត្យ និងទទួលព្យាបាល អស់រយៈពេល ១ខែ ០៩ ថ្ងៃមក កម្រិតAICកើនឡើង
រហូត 9.3 ក្រុមគ្រួសាររបស់ខ្ញុំបាទគិតពិចារណាថា គ្លីនិក និង
គ្រូពេទ្យនេះមិនមានវិជ្ជាជីវៈត្រឹមត្រូវ ទេ ដោយជើង
របស់ខ្ញុំកាន់តែស្អុយរលួយមានខ្ទុះ ក៏សម្រេចចិត្តចាកចេញនិង ប្តូរមន្ទីរព្យាបាល
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៥ ទៅកន្លែងថ្មី
ក្រោយពីបានទទួលការព្យាបាលនៅគ្លីនិកថ្មីហើយ សភាពជម្ងឺរបស់ខ្ញុំ បានប្រសើរជាងនៅភ្លឺ
និកចាស់គឺ (គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង
ថោវខឿន)សូមបញ្ជាក់ជូនលោកប្រធានជាថ្មីម្តងទៀតថាប្រសិនបើ រូបខ្ញុំបាទមិនបានសម្រេច
ផ្លាស់ប្តូរ និងចាកចេញពីគ្លីនិកនេះទេ ជើងរបស់ខាងឆ្វេងនឹងត្រូវកាត់ចោល ហើយអាច
បណ្តាលឲ្យបាត់បង់ជីវិត ។ គ្លីនិកដូចបានរៀបរាប់ខាងលើ មិនមានជំនាញ
និងវិជ្ជាជីវៈត្រឹមត្រូវ អាស្រ័យហេតុនេះ ខ្ញុំបាទ ស្នើសុំ លោកប្រធាន
មេត្តាស្រាវជ្រាវ អង្កេត គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន ដែលមានអាស័យ ដ្ឋាន
ផ្ទះល្វែងអាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ
រាជធានីភ្នំពេញ សំណូមពរ ទាមទារសំណងនៃការខូចខាត
ដែលអាចបណ្តាលឲ្យឈានដល់ការបាត់បង់អាយុជីវិត និងបិទគ្លីនិក
ដើម្បីកុំឲ្យប្រជាពលរដ្ឋផ្សេងទៀតចាញ់បោក ការលោងលោមបោកបញ្ឆោតរបស់គ្លីនិកខាងលើ ។អាស្រ័យហេតុនេះសូម
លោកប្រធានមន្ទីរ មេត្តាជ្រាប និងជួយរកយុត្តិធម៌ជូនខ្ញុំបាទដោយក្តីអនុគ្រោះ ។សូមលោកប្រធានមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្នាមមេដៃស្តាំ សែម សុភ័ណ្ឌ។
បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង
ប្រធានមន្ទីរនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច លេខ ៦៦២/២៥ រប ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥
ដែលមានខ្លឆមសារដូចខាងក្រោម ប្រការ១ ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ០១កន្លែងអង្កេត( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង
ថោវឌឿង) របស់ស្រី DU THI
QUI ដែលមានអាស័យ ដ្ឋាន
ផ្ទះល្វែងអាយស៊ី ផ្ទះលេខ បេ៧២ បេ៧៤ ផ្លូវលេខ៦ ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ
រាជធានីភ្នំពេញ ដោយមូលហេតុគ្មានលិខិតអនុញាតដោយរដ្ឋបាលខណ្ឌដង្កោ។
ប្រការ២
ការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យស្រុក ប្រតិបត្តិ និងលោកស្រី DU THI
QUI មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឧ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
ហត្ថលេខានិងត្រា បណ្ឌិត ងីមានហេង ។
បើយោងតាមពាក្យបណ្តឹង
និងសេចក្តីសម្រេច របស់លោក ងីមានហេង ( គ្លីនិកជម្ងឺទូទៅឪសថបូព៌ា អាង ថោវឌឿង) របស់ស្រី DU THI QUI តើត្រូវជាប់ចោទពីបទអ្វីទៅវិញ ។ ហើយក៏សូមបញ្ជាក់ផងដែលថាការផ្សព្វផ្សាយព័ត៌មានខាងលើនេះ
យោងតាមការស្នើសុំរបស់ ជនរងគ្រោះដើម្បីអោយប្រព័ន្ធច្បាប់ ចាត់វិធានការ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស
តែប៉ុណ្ណោះ ។
ការទុកពេលអោយម្ចាស់
( គ្លីនិក
ជម្ងឺទូទៅឪសថបូព៌ា អាង ថោវខឿន) របស់ស្រី DU THI QUI)ចូល មករកដំណោះស្រាយ ដោយសន្តិវិធី តែនៅតែរក្សាភាពស្ងៀមស្ងាត់
លោក សោមរ៉ូប៊ីន ដែលជាអ្នកតំណាង( គ្លីនិក ជម្ងឺទូទៅឪសថបូព៌ា អាង
ថោវខឿន)ដែលមានលេខទូរស័ព្ទ ០៨៨៥៨៨៨
xxx អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះទេ ខលចូលតែមិនលើទូរស័ព្ទ។ជនរងគ្រោះកំពុងបន្តនិតិវិធី
តាមប្រព័ន្ធច្បាប់ ចំពោះ បុគ្គលដែលពាក់ព័ន្ធ និងប្តឹងទៅអង្គភាព ប្រឆាំង អំពើពុករលួយ
។
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ សូមគោរព និងអញ្ជើញ ឯកឧត្តម លោក លោកស្រី ពុកម៉ែបងប្អូន ចូលរួម
ក្នុងគ្រុប ដើម្បីតាមដាន ព័ត៌មាន ទាន់ហេតុការណ៍ យើងខ្ញុំ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ
សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។
Post a Comment