មេក្លោងធំល្បែងអនឡាញ និងលាងលុយ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដនមឿង ទីក្រុងបាងកក ខណៈរបាយការណ៍ UN បង្ហាញថា ថៃជាប្រទេសច្រកឆ្លងកាត់ និងចែកចាយគ្រឿងញៀនដ៏ធំ
ប៉ូលិសអន្តោប្រវេសន៍ថៃ
នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ី
អាយុ២៦ឆ្នាំម្នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don
Mueang) ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការល្បែងអនឡាញដ៏ធំមួយឈ្មោះថា
HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។
នេះបើយោងតាមការចេញផ្សាយដោយ
សារព័ត៌មាន The Nation នៅថ្ងៃទី០៩
ខែកក្កដា ឆ្នាំ២០២៥។
ការចាប់ខ្លួននេះ
ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានដឹងថា ជនសង្ស័យកំពុងធ្វើដំណើរមកដល់ប្រទេសថៃតាមជើងហោះហើរ
AirAsia
ពីទីក្រុងកូឡាឡាំពួ។
ប៉ូលិសបានរង់ចាំឃាត់ខ្លួនរូបគេ បន្ទាប់ពីឆ្លងកាត់កន្លែងត្រួតពិនិត្យអន្តោប្រវេសន៍។
ជនសង្ស័យរូបនេះ
ត្រូវបានចាប់ខ្លួនតាមដីកាមួយដែលចេញដោយតុលាការខេត្ត Nonthaburi កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពីបទការបើកល្បែងអនឡាញខុសច្បាប់
និងការសមគំនិតប្រព្រឹត្តអំពើលាងលុយកខ្វក់។
ទន្ទឹមគ្នានេះ
អាជ្ញាធរបានបញ្ជាក់ថា
ជនសង្ស័យបានប្រើប្រាស់ក្រុមហ៊ុនមួយដើម្បីចរាចរណ៍លុយដែលបានមកពីប្រតិបត្តិការល្បែងនេះ។
ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
សូមជំរាបថា ការិយាល័យប្រឆាំងគ្រឿងញៀន
និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNODC បានឱ្យដឹងថា ការផលិត និងជួញដូរគ្រឿងញៀន
នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ
បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់
និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ
ពីតំបន់ត្រីកោណមាស។
បើតាមរបាយការណ៍របស់ UNODC តំបន់ត្រីកោណមាសគឺជាកន្លែងផលិតអាភៀន និងហេរូអ៉ីនដ៏ធំបំផុត
ហើយការកើនឡើងការផលិត និងជួញដូរគ្រឿងញៀន ដោយសារតែតំបន់នេះស្ថិតនៅដាច់ស្រយាល
និងមានការអនុវត្តច្បាប់ធូររលុង៕អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227
សូមអរគុណ។
Post a Comment