គ្រោះថ្នាក់ចរាចរណ៍បុករះរីម៉ក សណ្ដោងរួចជ្រុលទៅប៉ះនិងអ្នកជិះកង់ បណ្ដោយឲ្យរស់របួសពីរនាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ } ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាក់ RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ.2CA.7170.បើកបរ ដោយជនបរទេស ពីលិចមកកើត មកដល់ត្រង់ចំណុចកើតហេតុ បានបុ.កប៉ះកន្ទុយ រីម៉ក់ម៉ូតូសណ្ដោង រុញទៅប៉ះហ្នឹងអ្នកជិះកង់ បណ្ដាលរងរបួសធ្ង.ន់ ចំនួនពីរនាក់
ហេតុការណ៏នេះបានកើតឡើងនៅរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចមុខរដ្ឋបាលក្រុងប៉ោយប៉ែត ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលពីការហេតុ ជនរងគ្រោះ ត្រូវបានរថយន្តដឹកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យដីថ្មី ភ្លាមៗ ចំណែកឯរថយន្តបង្ក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកនៃក្រុងប៉ោយប៉ែតធ្វើការវាស់វែងរួច ឃាត់ខ្លួនអ្នកបើកបរ ព្រមទាំងរថយន្តជនបង្ក និងរីម៉ក យកមករក្សានៅអធិការដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។
Post a Comment