អាគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល សូមគណ:មេបញ្ជាការឯកភាពមេត្តា ចុះត្រួតពិនិត្យ វគ្គ៣
ផ្សាយចេញនៅថ្ងៃទៅ១៨ខែកក្តដាឆ្នាំ២០២៥
ក្រុងសំពៅពូន: អគារល្បែងស៊ីសងអនឡាញខុសច្បាប់មួយកន្លែង ដែលមានឈ្មោះថា អគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដែលរយ:ពេលកន្លងមកមានប្អូនស្រីម្នាក់ដែលត្រូវបានគេជួលអោយទៅបកប្រែជាមួយថៅកែចិន បែរជាត្រូវថៅកែចិននិងបក្ខសពួកនៅទីនោះចាប់បង្ខាំង បង្ករបួសស្នាម ហើយបាញ់លុយអោយជនសង្ស័យអស់ចំនួន២៤០០ដុល្លារ ជាថ្នូរនៃការដោះលែង ឥឡូវបានដាក់ពាក្យបណ្តឹងនិងកំពុងស្រែកដង្ហើយរកយុត្តិធម៍។
ជនអន្តោប្រវេសន៍ជនជាតិចិននិងបក្ខពួកមួយចំនួន ចាប់គ្រៀកដៃវ៉ៃខ្នោះ ប្រើទារុណកម្មនិងដំបងឆក់និងគម្រាមទារប្រាក់ជាថ្នូរក្នុងការដោះលែង ដោយអង្គភាពសារព័ត៌មានបានផ្សាយចំនួនពីរវគ្គមក ហើយដែរ យោងតាមខ្លឹមសារបទសម្ភាសន៍ របស់ជនរងគ្រោះនៅពេលនោះ : បានបញ្ជាក់យ៉ាងច្បាស់ ថាអគារ អគារ Princess ៤ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូនក្រុងសំពៅពូន ខេត្តកណ្តាលដែលគេហៅថា ក្រុមហ៊ុនព្រីនស៍៤ ពិតជាលួចបង្គប់លេងល្បែងស៊ីសង អនឡាញ ខុសច្បាស់ អង្គភាពសារព័ត៌មានយើង សូមគោរពជូន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងចុះរដ្ឋបាល ត្រួតពិនិត្យដោយក្តីអនុគ្រោះ ។
អគារល្បែងស៊ីសងរបស់ជនជាតិចិន លួចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ដោយជនអន្តោប្រវេសន៍ មួយចំនួននៅក្នុងនោះមិនមានលិខិតឆ្លងដែន មានអ្នកខ្លះមានលិខិតឆ្លងដែន បែបទេសចរ តែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងស្នើសុំដល់
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក
ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចំពោះអគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីអនុគ្រោះ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ
នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ
លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨
រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា
ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉
ទំនាក់ទំនងផ្សាយ
ពាណិជ្ជកម្ម តេឡេក្រាម 0766493660


.jpg)






Post a Comment