កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ
ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច
និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣
ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖
-ជនជាតិចិនតៃវ៉ាន់ ៧៥នាក់
- ជនជាតិចិន ចំនួន ២៤នាក់
- ជនជាតិវៀតណាម ១នាក់
-ទូរស័ព្ទ ៤៦៩គ្រឿង
- កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង
- លិខិតឆ្លងដែន ចំនួន៣៤ក្បាល
(ចិនតៃវ៉ាន់)
- រថយន្តសរុបចំនួន ០២គ្រឿង
- ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់
បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង
សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ
ដើម្បីបន្តអនុវត្តនីតិវិធី
ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
អង្គភាពអ្នកសារព័ត៌មានយើង សូមបញ្ចាក់បន្ថែមថា រយះពេលកន្លងមក អង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ ចំពោះទីតាំងខាងលើនេះ
តែលោកអធិការខណ្ឌ បានបញ្ជាក់នៅ លើផេកផ្លូវការ របស់ខ្លួនថា អត់មានល្បែងស៊ីសងអនឡាញខុសច្បាប់ទេ
នៅក្នុងករណីនេះ តើក្រសួងមហាផ្ទៃ ចាតើវិធានការយ៉ាងណាវិញ
ចំពោះមន្ត្រីក្រោមឱវាទ របស់ខ្លួន ធ្វើសេចក្តីរាយការណ៍ ភូតភរ
ថ្នាក់ដឹកនាំ ។សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ
ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ
លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨
រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា
ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉
ទំនាក់ទំនងផ្សាយ
ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង
ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។


.jpg)











Post a Comment