មន្ត្រីជំនាញស្ទាក់ចាប់សាច់បង្កកជាង៨តោននាំចូលពីប្រទេសវៀតណាមខុសច្បាប់
កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ
និងផលិតកម្មសត្វ
បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់តាមច្រករបៀងស្រុកកោះធំ
ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី០៦
ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ
រាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា
ប្រតិបត្តិការនេះបានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម
លោកបន្តបញ្ជាក់ថា
តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្ត សាច់បង្កកទាំងនេះ
មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ
ដែលខ្លួនលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល
ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។
ក្រោយឃាត់ឆែកត្រួតពិនិត្យរួច
កម្លាំងជំនាញបាននាំយកវត្ថុតាងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ
និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉
ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment