ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក ណៃ ចន្នី ដែលបានពលីជីវិតនៅក្នុងសមរភូមិ
នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោកព្រិន្ទបាលឯក ណៃ ចន្នី យោធិននៃ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោកដែលបានពលីជីវិតប្រយុទ្ធលើសមរភូមិ ដើម្បីការពារបូរណភាពទឹកដី កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៥ឆ្នាំ។
ពិធីបុណ្យរៀបចំនៅ ភូមិរំលឹក ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំនេះ ប្រជាជាតិខ្មែរទូទៅទាំងប្រទេស សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃវីរយុទ្ធជន ដែលបានបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយថៃ ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។
ប្រជាជាតិខ្មែរទូទៅទាំងប្រទេស សូមបួងសួងដល់ វិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ណៃ ចន្នី បានយោនយកទៅកាន់ទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។










Post a Comment