អភិបាលខេត្តកំពង់ស្ពឺ មិនលើកលែងចំពោះអភិបាលក្រុង/ស្រុកណា! ដែលបង្កើតបក្សពួកឬឃុបឃិត ឱ្យមានបទល្មើសល្បែងស៊ីសងអនឡាញ
ខេត្តកំពង់ស្ពឺ៖
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ
បានធ្វើការព្រមានទៅដល់អភិបាលក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់ទាំងអស់ថា៖
លោកនិងមិនលើកលែងឱ្យទេប្រសិនរកឃើញថា ៖ មានជាប់ពាក់ព័ន្ធឬឃុបឃិតជាមួយការបើកឱ្យ
មានល្បែងស៊ីសងគ្រប់ប្រភេទពិសេស គឺក្រុមអនឡាញខុសច្បាប់។
ការព្រមានដូច្នេះធ្វើឡើងក្នុងពិធីប្រកាស លោក គង់ ឈុនលី ជានាយករដ្ឋបាល និង លោក
វ៉ាន់ វ៉ាត ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០២៥។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ
បានលើកឡើងថា៖ ប្រទេសជិតខាងយើង គេបានចោទមកកម្ពុជាជាប្រទេសដែលបង្កើតឱ្យមាន
បទល្មើសតាមប្រព័ន្ធអនឡាញ ជាកន្លែងដែលក្រុមឧក្រិដ្ឋជនជ្រកកោន។
ដើម្បីបង្ហាញភាពស្អាតស្អំនិងបញ្ជាក់ថា ៖ ប្រទេសកម្ពុជាគ្មានបទល្មើសទាំងនេះ
អាជ្ញាធរក្រុងស្រុកនិងមេឃុំចៅសង្កាត់ត្រូវតែតាមដាននិងពិនិត្យមើលនូវរាល់ទីតាំងសង្ស័យក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងករណីរកឃើញថា៖
មានបទល្មើសនេះ ចៅហ្វាយក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់
ត្រូវតែរាយការណ៍បន្ទាន់មករដ្ឋបាលខេត្ត ឬអភិបាលខេត្តដើម្បីបង្ក្រាបឬកំទេចចោល
ជៀសវាងបង្កើតបទល្មើសឱ្យកាន់តែធំ។
អភិបាលខេត្តកំពង់ស្ពឺ
បានបញ្ជាក់ជំហរយ៉ាងមុតមាំថា៖
អភិបាលក្រុង/ស្រុកឬមេ/ឃុំចៅសង្កាត់ទាំងអស់និងមិនរួចខ្លួនទេ
ប្រសិនជារកឃើញថាបាននិងកំពុងមានការឃុបឃិត
ឬនៅពីក្រោយខ្នងការបើកឱ្យមានបទល្មើសអនឡាញទាំងនោះ។ ទន្ទឹមនេះ អាជ្ញាធរក្រុងនិងស្រុក
ឃុំ/សង្កាត់ក៏ត្រូវចូលរួមឱ្យបានផុលផុស
ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនានា
នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងផងដែរ
ក្នុងនោះត្រូវទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាត ចំពោះការចរាចរណ៍បទល្មើសគ្រឿងញៀន
ក្មេងទំនើង និងសកម្មភាពចោរលួច ឆក់ប្លន់ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ជាមួយនោះក៏ត្រូវតាមដានរាល់សកម្មភាពក្រុមអ្នកវិនិយោគនានា
ដែលបាននិងកំពុងឆបោកពលរដ្ឋតាមរយ:ការលក់ដីឡូតិ៍ ផ្ទះល្វែង និងបុរីជាដើម
ដើម្បីផ្តល់ឱកាសទាន់ពេលដល់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ជាមួយបទល្មើសនេះ
បញ្ជៀសការចាញ់បោកកាន់តែធ្ងន់ធ្ងរ៕
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង
ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment