គេហទំព័រ ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណ ចំពោះ លោក អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបានយកចិត្តទុកដាក់តាមដាន រាល់ការផ្សាយព័តមាន អង្គភាពយើងខ្ញុំ
ផ្សាយចេញនៅថ្ងៃទី ២៩ខែកក្តដាឆ្នាំ២០២៥
យោងតាមសំណើរ
ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ
ជម្រាបមក
លោក-លោកស្រីចាងហ្វាងគេហទំព័រ ស៊ីអេចអ
ធីវីអនឡាញ
កម្មវត្ត
ស្តីពីការចុះផ្សាយព័ត៌មានឡើងវិញ
ដោយធ្វើការកែតម្រូវខ្លឹមសារដែលបានចុះផ្សាយកាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
ពាក់ព័ន្ធនឹងការចោទប្រកាន់ថាៈ លោក ហេង ប៊ុន្នី អភិបាល នៃ គណៈអភិបាលស្រុកអូរយ៉ាដាវ
បានចេញលិខិតអនុញ្ញាតប្រតិបត្តិការអាជីវកម្មឆ្នោតឡូតូ និង ឆ្នោតកោស ជូនក្រុមហ៊ុន
សៀងហៃ រីហ្សត ខូអិលធីឌី។
យោងលិខិតលេខៈ០០៣/២៥ រ.ប.ក
ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
លិខិតលេខ៖ ០៤៣/២៥ រ.ប.ក
ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី
លិខិតលេខ ៖ ១៦៣៨ ស.ជ.ណ
ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ
តបតាមកម្មវត្ថុ និងយោងខាងលើ
រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូន លោក-លោកស្រីចាង ហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ
ជ្រាបថា៖បន្ទាប់ពីទទួលបានសំណើសុំបើកប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន សៀងហៃរីហ្សត
ខូអិលធីឌី ដែលមានភ្ជាប់ជាមួយនូវឯកសារគតិយុត្តពាក់ព័ន្ធរួចមក រដ្ឋបាល
ស្រុកអូរយ៉ាដាវ ក៏បានចេញលិខិតលេខ៖ ០៥៧/២៣ ស.ជ.ណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
អនុញ្ញាត ចំពោះការស្នើសុំនេះ ដោយអនុលោមតាមអាជ្ញាប័ណ្ណ
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ និងសេចក្តី ជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី។
លុះក្រោយមក
បន្ទាប់ពីទទួលបានការណែនាំពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក)
រួចមក រដ្ឋបាលស្រុកអូរយ៉ាដាវ ក៏បានចេញលិខិតលេខ៖ ០០៧/២៤ ស.ជ.ណ ចុះថ្ងៃទី១៥ ខែ មីនា
ឆ្នាំ២០២៤ និរាករណ៍ លិខិតលេខ៖ ០៥៧/២៣ ស.ជ.ណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នោះវិញ។
ទន្ទឹមនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៩ ក៏បានបើកប្រតិបត្តិការ បង្ការ ទប់ស្កាត់
និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងក្របខ័ណ្ឌទូទាំងខេត្ត
ដោយគ្មានលើកលែងឡើយ ។
ចំពោះការចុះផ្សាយកាលពីថ្ងៃទី២១
ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលថាៈលោក ហេង ប៊ុន្នី អភិបាល នៃគណៈអភិបាលស្រុកអូរយ៉ាដាវ
បានចោទប្រកាន់ទៅលើលោកអធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ បង្កើតឱ្យមានឆ្នោតឡូតូ
គឺជារឿងមិនពិតទេ ព្រោះថានៅក្នុងអំឡុងពេលនោះ គឺជាពេលយុទ្ធនាការក្តៅក្នុង
ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវ ហេតុដូច្នេះ
មិនមានស្ថាប័ន អង្គភាព ឬសមត្ថកិច្ចណាមួយ អាចអន្តរាគមន៍បានឡើយ ។
អាស្រ័យហេតុនេះ សូម លោក-លោកស្រីចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ ទទួល ជ្រាប និងស្នើធ្វើការកែប្រែខ្លឹមសារផ្សាយឡើងវិញ តាមសាច់រឿងដែលបានបញ្ជាក់ជូនពីខាងលើ។សូមលោកលោកស្រីទទួលការរាប់អានពីខ្ញុំ ហត្ថលេខានិងត្រាញ៉ែម សំអឿន។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួល បានការជូនដំណឹង តាមរយះទូរស័ព្ទនិងទទួលឯកសារតាមរយះតេលាក្រាម អង្គភាពសារព័ត៌មានយើងសូមថ្លែង អំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះការយកចិត្តទុកដាក់តាមដានព័ត៌មាន នៃអង្គភាពយើងខ្ញុំ សូមយកអត្ថបទដែលបានផ្សាយនៅថ្ងៃទី២១ខែវិថ្ឆិកាឆ្នាំ២០២៥ដែលមានខ្លឹមសារដូចខាងក្រោម
ចៅហ្វាយស្រុកអូរយ៉ាដាវចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត
បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូ តើលោក អភិបាលខេត្ត រតនះគីរី
ចាត់វិធានការយ៉ាងណា វគ្គ១
ផ្សាយចេញថ្ងៃទី២១វិចិ្ឆកាឆ្នាំ២០២៤
(ខេត្តរតនះគីរី ) បែកធ្លាយស្ងាត់ៗ
លោកអភិបាលស្រុកអូរយ៉ាដាវ ចេញលិខិតអនុញ្ញាតឱ្យក្រុមហ៊ុនសៀងហៃរីហ្សត
បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងទឹកដីនៃស្រុកអូរយ៉ាដាវខេត្តរតនះគីរី
អភិបាលស្រុកអូរយ៉ាដាវ លោក ហេង
ប៊ុន្នី បានចុះហត្ថលខឱ្យក្រុមហ៊ុនសៀងហៃរីហ្សត បង្កើតប៉ុស្តិ៍សេវ៉ាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុករបស់ខ្លួនតាមរយៈលិខិតលេខ០៥៧/២៣ស.ជ.ណ
ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ។
តែនៅពីក្រោយការអនុញ្ញាតនេះ លោក អភិបាលស្រុកបែរជាធ្វើរបាយការណ៍ថាអធិការស្រុក
ដោយចោទ អធិការស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ឱ្យមានឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានស្រុកទៅវិញ
។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងឧត្តមសេនីយ៍ទោ អ៊ុង សុភាព
ស្នងការដ្ឋាននគរបាលខេត្តរតនគីរី គួរតែចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន
យ៉ាងណាវិញ ជុំវិញករណីខាងលើ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ
បានទេដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជួយបកស្រាយ ក្នុងករណីខាងលើនេះ
ទាក់ទិនកាតព្វកិច្ច តួនាទី ក្នុងនាមជាមន្ត្រី បំរើការងារជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
អត្ថន័យក្នុងការផ្សព្វផ្សាយព័ត៌មាន
របស់គេហទំព័រ ស៊ីអេចអ យោងលើឯកសារ ដែលមានការចុះហត្ថ លេខា
និងត្រា របស់លោកអភិបាលស្រុកអូរយ៉ាដាវច្បាស់លាស់ និងយោងខ្លឹមសារខាងលើ
លោក ហេង ប៊ុន្នី អភិបាលស្រុក មិនដែលទំនាក់ទំនងមកអង្កភាពធ្វើការបកស្រាយឡើយ
ចាប់តាំងពីថ្ងៃចុះ ផ្សាយ ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ ឥឡូវ ថ្ងៃទី២៩ខែកក្តដាឆ្នាំ២០២៥
នៅក្នុងចំណុចនេះ បើការផ្សាយរបស់អង្គភាពសារព័ត៌មានមិនពិត តើហេតុអ្វីទើបតែប្រតិកម្មនៅពេលបច្ចុប្បន្ន។
អង្គភាពអ្នកសារព័ត៌មានតែងតែបញ្ជាក់ថាគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។
ឯកឧត្តម អភិបាលខេត្ត ជាទីគោរព អង្គភាពសារព័ត៌មានយើង
រកមិនឃើញ ពីចំណុចដែលត្រូវកែតំរូវ ដោយការ ផ្សព្វផ្សាយយោងលើឯកសារដែលជាមូលដ្ឋានច្បាស់លាស់
សេចក្តីរាយការណ៍របស់ សារព័ត៌មានគ្រាន់តែជាផ្នែកមួយ ដែលបញ្ចាក់ពីអង្គហេតុតែការអនុវត្តច្បាប់
គឺស្ថិតទៅលើស្ថាប័ន និងក្រសួងពាក់ព័ន្ធ យោងតាមច្បាប់ ធម្មនុញច្បាប់វិជ្ជាជីវះ របបសារព័ត៌មាន
ប្រកបដោយ ក្រមសិលធម៌ ក្នុងការចូលរួមចំណែក ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិភាព។
សេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មានបានផ្សាយមកដល់ពេលនេះជាង២០០ថ្ងៃ
ទើបរដ្ឋបាល ខេត្តរតនគីរី ទើបទទួលបានព័ត៌មាននិងធ្វើសេចក្តីជូនដំណឹងមកដល់អង្គភាពសាម៉ី
ថាផ្សាយរឿង មិនពិត តើលោកអភិបាលស្រុក នៅទីណា
? ហេតុអ្វីមិនចេញមុខបំភ្លឺ ដោយខ្លួនឯង។
អង្គភាពសារព័ត៌មានសូមថ្លែងអំណរគុណសារជាថ្មី ដល់ឯកឧត្តមអភិបាលខេត្ត ដោយក្តីគោរពរាប់អាន ព័ត៌មានបានផ្សព្វផ្សាយទៅលើបណ្តាញសង្គម ប្រសិនបើព័ត៌មាននោះមិនពិត មិនលើស៧២ម៉ោង និងមានក្រុមការងារប្រតិកម្មរហ័សរបស់ខេត្តនិង ចេញមកស្រាយបំភ្លឺតែនេះ ជាង២០០ថ្ងៃ សូមអោយមហាជន និងអង្គការសង្គមស៊ីវិល វិភាគដោយក្តីអនុគ្រោះ ដោយក្តីគោរព។








.jpg)



Post a Comment