អគារនាគទិព្ទបីកន្លែង នៅក្រុងប៉ោយប៉ែត ត្រូវចិន ជួលផ្តាច់ សំរាប់ការស្នាក់នៅ របស់ជនជាតិចិន តើជនបរទេសទាំងនោះបំរើការងារនៅក្រុមហ៊ុនណា សូមក្រសួងនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យវគ្គ២
ផ្សាយចេញនៅថ្ងៃទី១២ខែ កក្តដាឆ្នាំ២០២៥
(ក្រុងប៉ោយប៉ែត) សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល
ក្រុងប៉ោយប៉ែត មានករណីម្ចាស់សំណង់នាគទិព្ទ ជួលអគារ ចំនួនបីកន្លែង ទៅអោយចិន
កុងត្រាឆ្នាំៗ តើជនជាតិចិនទាំងនោះពួកគាត់ បម្រើការងារនៅក្រុមហ៊ុនណា ?តើក្រុមហ៊ុននោះ ទាក់ទិនទៅនិងការវិនិយោគអ្វី? សូមស្ថាប័នពាក់ព័ន្ធមេត្តា ចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ
។
លោក គាត ហ៊ុល
អភិបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតជាពិសេស រយះពេលកន្លងមក
អង្គភាពសារព័ត៌មានយើងបានផ្សាយចំនួនជាច្រើនលើកមកិហើយដែលតែនៅតែរក្សាភាព ស្ងៀមស្ងាត់ តើជនបរទេសទាំងនោះ ប្រើប្រាស់លិខិតឆ្លងដែនប្រភេទអ្វី តើបំរើការងារនៅក្រុមហ៊ុនណា?
។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
ការអនុវត្តច្បាប់
បែបស្តុងដាពីរ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ស៊ីប្រាក់ខែរដ្ឋ
ពោលគឺជ:ឥទ្ធិពលដល់អាក្រក់ មកលើសង្គម ដែលធ្វើអោយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ
ដល់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ច ស្អាតស្អំ នៅក្នុងនោះ
កាតព្វកិច្ចក្នុងនាមមន្ត្រីអនុវត្តច្បាប់ មិនគួរណាបណ្តែតបណ្តោយ អោយក្រុមញៀនល្បែង
ដើរជួលអគារបង្កើនបទល្មើសជាច្រើនកន្លែង ដែលផ្ទុយពីចរាចរណែនាំ របស់រាជរដ្ឋាភិបាល ។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី
អាណត្តិទី៧
អង្គភាពសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តមអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចុះអធិការកិច្ចករណីអគារជួលខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈសូមជួយចុះត្រួតពិនិត្យ នៅចំណុចទីតាំង ដែលជាកន្លែង ស្នាក់
នៅជនបរទេស ដោយក្តីអនុគ្រោះ ម្ចាស់ទីតាំងបានជួលអគារខាងលើ ដែលជួលអគារទៅជនបរទេសតើមានឯកសារគ្រប់គ្រាន់តែឬទេ ?
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់លោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញជាច្រើនកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227
សូមអរគុណ។
Post a Comment