អគារល្បែងស៊ីសងអនឡាញខុសច្បាប់នៅក្រុងសំពៅពូនស្ពាន៧២អាចរួចផុតពីសំណាញ់ ច្បាប់ដែលឬទេ?វគ្គ៧

 



ផ្សាយចេញនៅថ្ងៃទី១៨ខែ កក្តដា ឆ្នាំ២០២៥

ក្រុងសំពៅពូន:  អគារល្បែងស៊ីសងអនឡាញខុសច្បាប់ នៅចំណុចស្អាន៧២បទស្តាំ ចម្ងាយជាងមួយពាន់ម៉ែត្រ ក្រុងសំពៅពូន ខេត្តកណ្ដាលនៅតែបើកដំណើរការជាធម្មតាដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់ដូម្បីតែបន្តិច។

បើយោងតាម  សេចក្តីរាយការណ៍បឋម ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលអង្គភាពអ្នកសារព័ត៌មាន យើងបានផ្សព្វផ្សាយ ស្នើសុំចុះអធិការកិច្ច ទីតាំងខាងលើ អ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញយើងបានបំពេញរួចហើយ  ក្នុងការស្នើសុំ ដល់លោក អធិការក្រុងសំពៅពូនតាមរយះទូរស័ព្ទលេខ ០១២៨៦២៨២៨  តែអ្វីដែលលោកអធិការចង់បាននោះ គឺការណាត់ជួប ដើម្បីចង់ដឹងប្រភព និងប្រើពាក្យថាសហការណ៍។

អង្គភាពសារព័ត៌មានយើង សូមគោរពជូន ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាល

និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងចុះរដ្ឋបាល ត្រួតពិនិត្យដោយក្តីអនុគ្រោះ ។

អគារល្បែងស៊ីសងរបស់ជនជាតិចិន លួចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយជនអន្តោប្រវេសន៍ មួយចំនួននៅក្នុងនោះមិនមានលិខិតឆ្លងដែន មានអ្នកខ្លះមានលិខិតឆ្លងដែន បែបទេសចរ តែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចំពោះអគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីអនុគ្រោះ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨ រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (
Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។














Powered by Blogger.