ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បង្ក្រាបបីទីតាំង
ខេត្តកណ្តាល ថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយគណៈបញ្ជាការឯកភាពខេត្តកណ្តាល ក្នុងកិច្ចសហការជាមួយសមត្ថកិច្ច
និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត
បានចុះត្រួតពិនិត្យរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន ក្រោយបានស្រាវជ្រាវ
និងសង្ស័យថាមានជនបរទេសធ្វើសកម្មភាពលួចលាក់បង្កប់បទល្មើស Online
Scams។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន
៣៦នាក់ ។ ក្រុមសមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨
គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២ គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦
គ្រឿង:(ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន៖ ម៉ូនីទ័រ ចំនួន
៧៨ គ្រឿង,
ធុងCPU ចំនួន ១០ គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន០២ គ្រឿង, key board ចំនួន ៤៩ គ្រឿង, ទូរទស្សន៍ ចំនួន ០១ គ្រឿង, និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។
បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់
ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង
ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម៉ត់ចត់
ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន។
សមត្ថកិច្ចនឹងចាត់វិធានការ
តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
សូមបញ្ជាក់ផងដែរថា
សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឲ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
បច្ចុប្បន្ន
ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងបរិវេណ
នៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្នសិនដោយមានការយាមកាមម្មត់ចត់
ខណៈគណៈបញ្ជាការឯកភាព ស្រុកកណ្តាលស្ទឹង កំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន ៕
(អញ្ចឹងបានច្បាស់ការ
កន្លងមកអង្គភាពសារព័ត៌មានធ្វើការផ្សព្វផ្សាយដែរសមត្ថកិច្ចតែងតែបដិសេធ)
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online
Scams) ឱ្យបានម៉ឺងម៉ាត់បំផុត
និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត
ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា
មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227 សូមអរគុណ។









Post a Comment