ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់កណ្ដោលដុំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ កំពុងរងការចោទប្រកាន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីប្រធានមន្ទីរដែលទើបតែឡើងកាន់តំណែងថ្មី អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ វគ្គ១
ផ្សាយចេញនៅថ្ងៃទី០៥ខែកក្តដាឆ្នាំ២០២៥
កំពង់ស្ពឺ :លោកប្រធាន.
អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចផ្លូវជាតិលេខ៤សង្កាត់កណ្ដោលដុំ
ក្រុងច្បារមនខេត្តកំពង់ស្ពឺ
ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស
ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ:
និងទប់ស្កាត់បទល្មើសផ្សេងៗ ។
លោក ជិញ គួង ប្រធាន
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពុងស្ពឺ ដែលទើបតែឡើងកាន់ តំណែងថ្មីសូមពិនិត្យមើល
អោយប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤សង្កាត់កណ្ដោលដុំ
ក្រុងច្បារមន បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ដែលមានឥទ្ធិពល មិនខ្វល់ពីការ ផ្លូវសាធារណ:រងនៅការខូចខាត
ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស
ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់ ដឹកហួសកំណត់នៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ
ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់
កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ មិនខ្វល់ពីអ្វីដែលហៅថាច្បាប់។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា បន្ទាប់ពីលោក ជិង គួង បានឡើងកាន់តំណែងជាប្រធានមន្ទីរ
ខេត្តកំពង់ស្ពឺ និងអនុវត្តតាមច្បាប់ និងចរាចរណែនាំ របស់ថ្នាក់ដឹកនាំ ដើម្បីកុំអោយមានការចោទ
ប្រកាន់ ពី សំណាក់ ប្រជាពលរដ្ឋនិងមហាជនព្រមទាំងអង្គការសង្គមស៊ីវិលបន្តទៅទៀត។
អង្គភាពសារព័ត៌មានយើង
សង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស
គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ
ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសង្កាត់កណ្ដោលដុំ ក្រុងច្បារមនផ្លូវជាតិលេខ៤
ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ
និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ
ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment