បាត់ដំណឹងសូន្យឈឹង បន្ទាប់ពីប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងអនឡាញដ៏ធំនៅក្រុងប៉ោយប៉ែត និង ឃាត់ខ្លួនជនបរទេសជាច្រើននាក់នៅថ្ងៃទី២៧ខែឧសភាកន្លងទៅ នៅមិនទាន់ឃើញរបាយការណ៍បញ្ជាក់ពីរឿងលំអិត

 


 ផ្សាយចេញនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២៥

 ក្រុងប៉ោយប៉ែត :អង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានផ្សព្វផ្សាយក្នុងករណី កម្លាំងជំនាញ នៃអគ្គស្នងការនគរបាលជាតិ ធ្វើការចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនបរទេសជាច្រើននាក់ នៅទីតាំង ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីមួយកន្លែង ជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ដោយឡែកសមត្ថកិច្ចនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ៥០នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុងដឹកចេញទៅកាន់រាជធានីភ្នំពេញ បើគិតមកដល់ពេលនេះ គឺជាង ម្ភៃថ្ងៃមកហើយដែល នៅមិនទាន់ទទួលដំណឹងថា មានចំនួនប៉ុន្មាននាក់អោយពិតប្រាកដ នោះទេ ។

គួរបញ្ជាក់ផងដែរថា ទីតាំងអនឡាញខុសច្បាប់ខាងលើនេះ បានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបឡើយ ហើយប្រហែលជាមានខ្សែធំណាស់ហើយ មើលទៅ ទីតាំងនោះ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមទ្វារចូល មានរបងបិទបាំងអដោយដោយអគារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញ ទិដ្ឋភាពខាងក្នុងបានឡើយ ។

អង្គភាពអ្នកសារព័ត៌មានក៏ដូចជា មហាជននៅក្នុងប៉ោយប៉ែត កំពុងរងចាំសេចក្តីបំភ្លឺព័ត៌មានពីសំណាក់ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ផងដែលថាលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥កន្លងទៅ លោកបានប្រាប់អ្នកសារព័ត៌មានយើងថា លោកទើបតែបានទទួលដំណឹងនៃការបង្ក្រាបនេះទេ លោកនិងផ្តល់ព័ត៌មានតាមក្រោយ តែមកដល់ពេលនេះនៅតែរក្សាភាពស្ងៀមស្ងាត់ អាស្រ័យហេតុនេះ

សូមមេត្តាជួយបំភ្លឺ ក្នុងករណីខាងលើដោយក្តីអនុគ្រោះ ដើម្បីផ្តល់ឱកាស ដល់ក្រុមការងារ អង្គភាពសារព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ ទាក់ទិនក្នុងការបង្ក្រាបបទល្មើស នៅក្រុងប៉ោយប៉ែត។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ការផ្សេព្វផ្សាយព័ត៌មានពាក់ព័ន្ធពីបទល្មើសល្បែងស៊ីសង ខុសច្បាប់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បងៗមន្ត្រីសូមធ្វើការចុះអធិការកិច្ច​អោយទាន់ ពេលវេលា   យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

ការអនុវត្តច្បាប់ បែបស្តុងដាពីរ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ស៊ីប្រាក់ខែរដ្ឋ ពោលគឺជ:ឥទ្ធិពលដល់អាក្រក់ មកលើសង្គម ដែលធ្វើអោយប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ ដល់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ច ស្អាតស្អំ នៅក្នុងនោះ កាតព្វកិច្ចក្នុងនាមមន្ត្រីអនុវត្តច្បាប់ មិនគួរណាបណ្តែតបណ្កោយ អោយក្រុមញៀនល្បែង ដើរជួលអគារបង្កើនបទល្មើសរាប់សិបកន្លែង ដែលផ្ទុយពីចរាចរណែនាំ របស់រាជរដ្ឋាភិបាល នៅក្នុងចំណុចនេះ ម្ចាស់អគារដ៏មានឥទ្ធិពល  ពិតជាមានខ្នងបង្អែកដ៏រឹងមាំ ទើបលោក ឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាល ក៏មិនហ៊ានចុះបង្ក្រាប   តែទោះបីយ៉ាងណាក្តី ករណីអគារអនឡាញខាងលើ អង្គភាពអ្នកសារព័ត៌មានយើង បានបំពេញកាតព្វកិច្ច ក្នុងការផ្តល់ព័ត៌មាន ជូនថ្នាក់ដឹកនាំដើម្បីអោយជ្រាបជាព័ត៌មាន 

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះនិងសូមឯកឧត្តម អភិសន្តិបណ្ឌិត ជួយបំភ្លឺចំពោះករណីដែលមន្ត្រី មិនអនុវត្តច្បាប់ ក្នុងការ បង្ក្រាបបទល្មើស ដោយរយ:កន្លងមក ក្រុងប៉ោយប៉ែត ឃើញតែកម្លាំងមន្ត្រីជំនាញនៃ អគ្គស្នងការនគរ បាលជាតិចុះបង្រ្កាបដោយផ្ទាល់ តើមន្ត្រីប្រចាំតំបន់ មិនមានសមត្ថភាពបង្ក្រាបឬមួយយ៉ាងណា ដើម្បីរក្សាសន្តិសុខ សុវត្តិភាព យោងគោលនយោបាយភូមិ-ឃុំ/សង្កាត់ ចរាចរណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាល

អង្គភាពអ្នកសារព័ត៌មានរស់ក្រោម ដំបូងសន្តិភាព ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់ បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥ ដើម្បីបោសសម្អាត មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។











Powered by Blogger.