ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន របស់ជនជាតិថៃ កំពុងផ្សព្វផ្សាយព័ត៌មាន ប្រឌិតគឺជាយុត្តិសាស្រ្ត ក្នុងការបំបែកបំបាក់សាមគ្គី វគ្គ២
ទឹកដីមហានគរខ្មែរ: បងប្អូនប្រជាពលរដ្ឋជាទីគោរព បើយោងតាម លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។
បើតាមលិខិតដដែល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
បញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ។បើយោងតាមខ្លឹមសារ យោងរបស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគោល ជំហរ យ៉ាងម៉ឺងម៉ាត់ តាមរបៀបវារៈជាចាស់ទុំ និងរក្សាសន្តិភាព មានគោលដៅច្បាស់លាស់ ដើម្បីបញ្ជៀស ពីសង្គ្រាម (ដោយមិនចង់ជាន់លើដានចាស់) ពីអតីតកាល ។
បើយោង មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។
តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ នៅក្នុងនោះសម្តេចតេជោ ចាត់ទុកថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ បញ្ជៀសការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។
សម្តេចតេជោ បានបញ្ជាក់លើបណ្តាញសង្គមដូចខាងក្រោម៖
ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
សម្តេចបញ្ជាក់ជាថ្មី រឿងប្តឹងទៅតុលាការអន្តរជាតិ នឹងមិនប្រែប្រួលទេ! សម្តេចឆ្លើយតបនឹងខមមិនរបស់មិត្តអ្នកអាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី៨ ខែមិថុនា ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បញ្ជាក់ផងដែរថា នោះជាការកែសម្រួលកម្លាំង មិនមែនជាការដកទ័ពទេ ។
ដោយឡែកថ្មីៗនេះ អតីតអគ្គស្នងការនគរបាលជាតិថៃ បានផ្លោងសម្តីថា តាមសម្លេងវីដេអូ
មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន របស់ជនជាតិថៃ កំពុងផ្សព្វផ្សាយព័ត៌មាន ប្រឌិតគឺជាយុត្តិសាស្រ្ត ក្នុងការបំបែកបំបាក់សាមគ្គី ដើម្បីអោយបងប្អូន ប្រជាពលរដ្ឋខ្មែរយើង មានការភាន់ច្រឡំមកលើប្រមុខថ្នាក់ដឹកនាំជាតិ សាងភាពតានតឹង ធ្វើអោយប្រជាពលរដ្ឋខ្មែរយើង អស់ទំនុកចិត្ត រវាងគ្នានិងគ្នា ។
ការផ្សាយព័ត៌មានប្រឌិតរបស់ជនជាតិថៃមួយចំនួន គឺជាយុត្តិសាស្រ្តក្នុងការបំបាក់ស្មារតី បងប្អូនយើង តែប៉ុណ្ណោះ អាស្រ័យ ហេតុនេះសូមបងប្អូនរក្សាជំហរ និងសូមតាមដានព័ត៌មានណា ដែលមានប្រភព ច្បាស់លាស់ដើម្បីកុំអោយមានការភាន់ច្រឡំ ដើម្បីរក្សាសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
👉បើយើងស្រលាញ់ប្រទេសជាតិរបស់យើង យើងត្រូវរួបរួមគ្នា ដូចចង្កឹះមួយបាច់។
👉ដានចាស់នៃកម្ពុជា បានចងក្រងប្រវត្តិសាស្ត្រ និងបោះពុម្ភលើកទី១ចំនួន៥០០ក្បាល សំរាប់ចែកជូនប្រជាពលរដ្ឋ ដកស្រងដោយ កវីនិពន្ធប៉ាកាពេជ្រនិងទទួលការឧបត្ថមពីសំណាក់មហាជនគ្រប់ទិសទី ទំនាក់ទំនងលេខទូរស័ព្ទ០៧៧៥៦៧៤៧៤សូមអរគុណ។
👉អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227
👉Thailand 0633871400 សូមអរគុណ។
Post a Comment