ឃ្លាំង ស្តុកសាច់បង្កក់ នៅខណ្ឌ ចំការមន បន្ទាប់ពីបិទបានមួយរយៈ ឥឡូវបើកដំណើរការយ៉ាងពេញទំហឹង សូមលោក កៀង ល័ក្ស អភិបាលខណ្ឌ សូមមេត្តាត្រួតពិនិត្យ វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥


ខណ្ឌចំការមន: អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំងសាច់បង្កក់មួយកន្លែងស្ថិតនៅ ផ្លូវលេខ៤៧៤ កែងផ្លូវ១២៣ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ បានបើកដំណើរការវិញហើយ បន្ទាប់ពីបិទបានមួយរយ:ពេលខ្លី ដោយទីតាំង ដូចបានធ្វើសេចក្តីរាយការណ៍ខាងលើនេះ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ ចុះចាប់រយៈពេលកន្លងមក។


បើយោងតាមរូបភាពដែលអង្គភាព សារព័ត៌មានយើង តាមប្រម៉ាញ់នៅក្នុងរយៈប៉ុន្មានថ្ងៃមកនេះ សូមធ្វើសេចក្តីរាយការណ៍បឋម ជូនដល់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន ជ្រាបជាព័ត៌មាន ដើម្បី ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យតាមជំនាញ ក្នុងការទប់ស្កាត់ បទល្មើស ផ្សេងនៅក្នុងតំបន់ ។


នៅក្នុងនោះទីតាំង ឃ្លាំងស្តុក សាច់បង្កក់មួយកន្លែងនេះ ដោយអង្គភាពសារព័ត៌មានយើង យល់ឃើញថា គឺជាកន្លែងឃ្លាំងស្តុក សាច់បង្កក់គ្រប់ប្រភេទ និងចែកចាយ បន្តទៅតាមសាខារបស់ខ្លួននៅក្នុងនោះ ពុំទាន់ដឹងថា បាន ចុះឈ្មោះសុំការអនុញ្ញាត ពីស្ថាប័ន ណាខ្លះនោះឡើយនោះទេ តើទីតាំងមួយកន្លែងនេះ ស្របច្បាប់ឬ កំពុងប្រព្រឹត្តបទល្មើស ?


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។ 


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។















Powered by Blogger.