យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការតវ៉ានឹងទាហានថៃ មិនព្រមបើកច្រកទ្វារ ខ្លងលឹក-ប៉ោយប៉ែត ដែលកកស្ទះមាត់ច្រកឲ្យចូលមកកម្ពុជាវិញ

 



ពលរដ្ឋខ្មែរ២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ា​នៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ។

យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹក រហូតដល់៧ជាងយប់។

យើងសង្ឃឹមថា អាជ្ញាធរខ្មែរ នឹងជួយអន្តរាគមន៍ទៅភាគីថៃ ដើម្បីឲ្យដោះលែងស្រីខ្មែរទាំង២នាក់នោះត្រឡប់មកវិញ។

បើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាង១០០នាក់ទៀត មានទាំងក្មេងចាស់ប្រុសស្រី បានវិលពីតំបន់ផ្សេងៗនៅស្រុកថៃ មកកាន់ស្រុកកំណើត តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

តាមពិតបងប្អូនខ្មែរយើង ខ្លះបានធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាំងពីព្រឹក តែទាហានថៃ មិនឲ្យឆ្លងចូលមកដីខ្មែរនោះឡើយ ទំរាំរហូតដល់ម៉ោងជាង៧យប់ ទើបទាហានថៃ យល់ព្រមបើកច្រកឲ្យបងប្អូនអាចឆ្លងកាត់មកដីខ្មែរបាន។

កាលពីម្សិលមិញ, បងប្អូនខ្មែរយើងជាង៦ពាន់នាក់ បានឆ្លងមកស្រុកខ្មែរវិញ ក្រោយកម្ពុជា-ថៃ បានយល់បព្រមទុកពេល៣ម៉ោង ដើម្បីបើកច្រក ដូច្នេះទើបនៅតែមានបងប្អូនមកថ្ងៃនេះទៀត ដោយសារចេញមកម្សិលមិញមិនទាន់ពេល។

សម្រាប់កម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ហើយថា បងប្អូនយើងមកប៉ុន្មាន គឺទទួលទាំងអស់ ហើយជួយដឹកជញ្ជូនទៅផ្ទះទៀត

អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ  រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។








Powered by Blogger.