លិខិតបំភ្លឺរបស់ពន្ធនាគារខេត្តពោធិ៍សាត់ក្នុងករណីគេហទំព័រហ្វេសប៊ុកសារព័ត៌មានឈ្មោះ Cam-hotnews Live បានចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥
ខេត្តពោធិ៍សាត់ យោងសេចក្តីបំភ្លឺរបស់ពន្ធនាគារខេត្តពោធិ៍សាត់ដែលមានខ្លឹមសារទាំងស្រុង
ករណីគេហទំព័រហ្វេសប៊ុកសារព័ត៌មានឈ្មោះ
Cam-hotnews
Live បានចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ
២០២៥ ថា៖ លោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់
បានបរិហារកេរ្តិ៍ជាសាធារណៈលើកញ្ញាអនុរក្សថ្នាក់លេខ២. ពេជ្រ តុលា
ដែលជាមន្ត្រីបំរើការងារនៅពន្ធនាគារខេត្តពោធិ៍សាត់ ។
ដើម្បីឆ្លើយតបទៅនិងគេហទំព័រហ្វេសប៊ុកខាងលើ
និងសាធារណៈជន ។ ពន្ធនាគារខេត្តពោធិ៍សាត់សូមធ្វើការបំភ្លឺ និង បដិសេធខ្លឹមសារ
ករណីខាងលើនេះដូចតទៅ៖
-នៅពន្ធនាគារខេត្តពោធិ៍សាត់
មិនបានចាត់តាំងឲ្យមន្ត្រីជាស្ត្រីចូលប្រចាំការពេលយប់នៅខាងក្នុងពន្ធនាគារនោះទេ ។
-កញ្ញាអនុរក្សថ្នាក់លេខ.២
ពេជ្រ តុលា បានប្រព្រឹត្តខុសឆ្គងទៅនិងបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ មន្ត្រី
ពន្ធនាគារ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរពន្ធនាគារ
ដោយគាត់បានដេកជាមួយមន្ត្រីជាបុរសដែលជាប្តីរបស់គេ
នៅលើប៉ាវអ្វីមួយពីរនាក់មួយយប់ទល់ភ្លឺនៅប៉ុស្តិ៍សុខភាពក្នុងបរិវេណពន្ធនាគារ ។
-កញ្ញាអនុរក្សថ្នាក់លេខ២
ពេជ្រ តុលា និងគូកនចំនួន០៤នាក់ផ្សេងទៀតបាននាំគ្នាផឹកស្រាស្រវឹងក្នុងម៉ោង
បំពេញការងារដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌និងបទវិន័យមន្ត្រីពន្ធនាគារ។
-ក្រោយពីប្រព្រឹត្តនូវកំហុស
សាម៉ីខ្លួនទាំងពីបានសារភាពថាខ្លួនពិតជាបានដេកជាមួយគ្នាពិតប្រាកដមែន ព្រម
ទាំងធ្វើរបាយការណ៍ និងកំណត់ហេតុជូនអង្គភាពពន្ធនាគារ។
-អង្គភាពពន្ធនាគារបានប្រមូលឯកសារ
និងភស្តុតាងបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ អំពី កំហុសខុសឆ្គង
របស់កញ្ញាអនុរក្សថ្នាក់លេខ២ ពេជ្រ តុលា ដើម្បីរាយការណ៍ ទៅអគ្គនាយកដ្ឋានពន្ធនាគារ
ដើម្បីមានវិធានការសមស្រប។
-ក្រោយពីទទួលបានរបាយការណ៍
ពីអង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ អគ្គនាយកដ្ឋានពន្ធនាគារបានចេញលិខិត
កោះហៅទៅបំភ្លឺនៅអគ្គនាយកដ្ឋានពន្ធនាគារដោយពិនិត្យឃើញថាឯកសារផ្សេងៗនិងភស្តុតាងដាក់បន្ទុកយកជាផ្លូវការ
បាន។ អគ្គនាយកដ្ឋានពន្ធនាគារបានបង្គាប់ការផ្ទេរកញ្ញាអនុរក្សថ្នាក់លេខ២ ពេជ្រ តុលា
ពីអង្គភាពពន្ធនាគារខេត្ត
ពោធិ៍សាត់ទៅបំរើការងារនៅអង្គភាពថ្មីជាបណ្តោះអាសន្នរយៈពេល៣ខែនៅពន្ធនាគារខេត្តកំពង់ឆ្នាំង។
ការសម្រេចក្នុងការ
ចេញលិខិតបង្គាប់ការផ្ទេរការងារបណ្តោះអាសន្នចំពោះកញ្ញាអនុរក្សថ្នាក់លេខ២ ពេជ្រ តុលា
គឺដើម្បីកុំអោយមានបាតុភាព ក្នុងអង្គភាពពន្ធនាគារនិងរង់ចាំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃក្នុងការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីដែលប្រព្រឹត្តផ្ទុយ
ពីក្រមសីលធម៌និងបទវិន័យមន្ត្រីពន្ធនាគារ។
ដូចសេចក្តីបំភ្លឺខាងលើនេះ
ពន្ធនាគារខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធទាំងស្រុង ទៅលើការ ចុះផ្សាយរបស់គេ
ហទំព័រហ្វេសប៊ុកសារព័ត៌មានឈ្មោះ Cam-hotnews Live ក្នុងចេតនាមួលបង្កាច់បង្អួច កេរ្តិ៍ឈ្មោះ
និងសេចក្តីថ្លៃថ្នូរអង្គ ភាពពន្ធនាគារខេត្តពោធិ៍សាត់
។សូមសារពត៌មានកែតម្រូវចំពោះពត៌មានដែលផ្ទុយពីការពិត និងផ្សាយពីភាពស្អាតស្អំរបស់
ពន្ធនាគារខេត្តពោធិ៍សាត់ឡើងវិញ បើពុំដូចច្នោះទេនិងទទួលខុសត្រូវចំពោះមុខច្បាប់។
ថ្ងៃ ពុធ ១៥ រោច ខែ ជេស្ឋ
ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ពោធិ៍សាត់ ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០២៥ ពន្ធនាគារខេត្តពោធិ៍សាត់
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ រួមផ្សាយការពារ និង
ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment