ស្ថានីយ៍ជញ្ជីងថ្លឹង ឃុំអន្លង់វិល ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង កំពុងរងការចោទប្រកាន់ថាជាជញ្ជីងថ្លឹងលុយ ថ្លឹងបែបមិនមានវិក័យប័ត្រ វគ្គ២
ស្រុក សង្កែ ៖លោកប្រធាន.
អនុប្រធាន ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល
ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង
ដែលជាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងត្រួតពិនិត្យ បច្ចេកទេស
ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដើម្បីធានាសុវត្តិភាព
ក្នុងការធ្វើដំណើរតាមផ្លូវសាធារណ: និងទប់ស្កាត់បទល្មើសផ្សេងៗ នៅពេលនេះ កំពុងទទួលការរិះគន់
ពីក្រុមឈ្មួញយ៉ាងពេញទំហឹង។
ដោយឡែក
ប្រភពពីអាជីវករនិងក្រុមឈ្មួញដឹកជញ្ជូនទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត
ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង បានលើកឡើងថា លោក លី ម៉ៅ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
កាលពីថ្មីៗកន្លងទៅ បានបណ្ដែតបណ្តោយអោយប្រធាន
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ក្រុងស្រុកសង្កែ ខេត្តបាត់ដំបង បានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងទម្ងន់ដែលមាឥទ្ធិពល
មិនខ្វល់ពីការ ផ្លូវសាធារណ:រងនៅការខូចខាត ដោយសាររថយន្តដឹកទំនិញមួយចំនួនតូច
មិនគោរពចរាចរណែនាំរបស់រដ្ឋមន្ត្រីក្រសួង
មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះអង្គភាពសារព័ត៌មានយើងបានសង្កេតឃើញថាមានរថយន្តដឹកទំនិញមួយចំនួនកំពុងប្រព្រឹត្តបទល្មើស
ឃុបឃិតគ្នាជាប្រព័ន្ធ មិនខ្វល់ពីសុខភាពផ្លូវ រថយន្តដឹកថ្ម ដឹកខ្សាច់
ដឹកហួសចំណុះនៃចរាចរណែនាំរបស់ក្រសួង ក៏នៅតែដឹក គ្រន់តែបង់ថ្លៃផាកពិន័យរួចហើយក៏ចេញទៅ
ដោយន័យរួម ដឹកលើសក៏ត្រូវបង់ ដឹកមិនលើសក៏ត្រូវបង់ កត្តាទាំងនេះហើយទើបធ្វើអោយក្រុមឈ្មួញបានដៃ
មិនខ្វល់ពីអ្វីដែលហៅថាច្បាប់ ដោយឡែកការផាកពិន័យ ដោយមិនមានវិក័យប័ត្រ
តើការបង់ប្រាក់មិនមានវិក័យប័ត្រទាំងនោះ ហូរចូលហោប៉ៅអ្នកណា ?
អង្គភាពសារព័ត៌មានយើង
សង្ឃឹមថា លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស
គួរតែចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យ
ចំពោះស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកអង្គស្នួល ខេត្តកណ្តាល ផ្លូវជាតិលេខ៤
ដើម្បីធានាគុណភាពក្នុងការអនុវត្តច្បាប់និង ចរាចរណែនាំក្រសួង។
ប្រភពពីក្រុមឈ្មួញ
ដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយទៀត ធ្វើចរាចរ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសង្កែខេត្តបាត់ដំបងមួយនេះ
ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ដោយឈ្មួញទាំងនោះ
បានអះអាងថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត មានខ្នងបង្អែករឹងមាំ ។
ម្យ៉ាងទៀតរថយន្តដឹកទំនិញធំៗ
និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា លោក លីម៉ៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង
បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្ត
និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ធ្វើអ្វីៗតាមអំពើចិត្តនេះជាហេតុធ្វើអោយបុគ្គល
មួយចំនួនកំពុងប្រព្រឹត្តអំពើពុករលួយ។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ
ពីសំណាក់ លោក លីម៉ៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានទេដោយសារតែមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោក លីម៉ៅប្រធានមន្ទីរនិងចុះត្រួតពិនិត្យដើម្បីកុំឈ្មួញទាំងនោះមានការចោទប្រកាន់ថាកំពុងប្រព្រឹត្តអំពើពុករលួយ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ជ្រាបជាព័ត៌មានបន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានផ្សព្វផ្សាយ និងចាត់មន្ត្រីជំនាញ
ចុះត្រួតពិនិត្យ ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា
ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។















Post a Comment