លោកតាំងលីហេង អធិការស្រុកជីក្រែងខេត្ត ត្រួវបានរងបណ្ដឹងពីលោក តាំងផេងហុង ពីបទជេរប្រមាថ ទៅក្រសួងមហាផ្ទៃ

 


ខេត្តសៀមរាប .យោងពាក្យបណ្តឹងចុះថ្ងៃទី ១៨ខែមីនាឆ្នាំ២០២៥ លោកតាំងផេងហុង ជាប្រជាពលរដ្ឋ រស់នៅភូមិ ប៉ាតត ឃុំគោកធ្លក ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានប្តឹងលោកអធិការស្រុកជីក្រែង ឈ្មោះ តាំងលីហេង ពីបទ ធ្វើការឃាត់ខ្លួនដោយខុសច្បាប់ នឹង ជេប្រមាថជាសាធារណ: នឹងបានអោយលោកពិនិត្យទឹកនោម ដែលប្រព្រឹត្តិនៅ អធិការដ្ឋានស្រុកជីក្រែង កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ។ 

ដើមចមនៃសាច់រឿង កាលពី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយកម្មកររបស់លោកពីរនាក់បានធ្វើដំណើរពីជើងទៅត្បូង ដោយអ្នកបើក ឈ្មោះ យុង ស៊ីន នឹងអ្នកធ្វើដំណើរឈ្មោះ យ័ន ស៊ាន កំពុងបើកបរលើផ្លូវរបស់ខ្លួន បន្ទាប់មកក៍មាន រឺម៉កមួយគ្រឿង វ៉ាឡានដឹកស្រូវ មកបោះជាមួយម៉ូតូ បណ្ដាលអោយរងរបួសស្រាលម្នាក់ នឹងរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ 

នៅក្នុងករណីនេះ យោងបទសម្ភាសន៍ នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥ រវាងលោកតាំងផេងហុង និងអង្គភាពសារព័ត៌មានយើង ជនរងគ្រោះបានទទួលសំណងចំនួនទឹកប្រាក់មួយលានរៀល រួចហើយក្នុងដំណោះស្រាយបញ្ចប់រឿង ។

យោងបទសម្ភាសន៍អង្គភាពសារព័ត៌មានយើង ជាមួយលោក អធិការស្រុកជីក្រែង បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានយើងថា នៅថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០២៥ លោក តាំងផេងហុងបាន ចូលរួមជាតំណាងក្នុងការដោះស្រាយ ពាកព័ន្ធនឹងករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ តែត្រូវលោក អធិការ ជាមួយមន្ត្រីជំនាញទទួលផែន សណ្តាប់ធ្នាប់និងចរាចរណ៍នៅក្នុងចំណុចមន្ត្រីជំនាញកំពុងបំពេញ ភារកិច្ច លោក តាំង ផេងហុង បានបញ្ចេញ កាយវិកាមិនសមរម្យ មកលើមន្ត្រីដែលកំពុងបំពេញកាតព្វកិច្ច្ ។

លោក អធិការស្រុកជីក្រែងបានបន្តទៀតថា បន្ទាប់ឃើញកាយវិកាមិនសមរម្យមកលើមន្ត្រី ដែលកំពុងបំពេញភារកិច្ច លោកក៏សុំ លោក តាំងផេង ហុង សហការ ត្រួតពិនិត្យទឹកនោមតែម្តង 

ចំណែករឿង ឃាត់ខ្លួនលោក តាំងផេង ហុងគឺមិនមែនជារឿងពិតទេ នេះបើយោង តាមបទសម្ភាសន៍ រវាងសារព័ត៌មាន និងលោកអធិការ ស្រុកជីក្រែង ។

បើយោងតាមឯកសារបញ្ជាក់បន្ថែម ពីលោកអធិការស្រុកជីក្រែង ដែលអង្គភាពអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៥ និងសូមរក្សាសិទ្ធិប្រើប្រាស់នៅពេលចាំបាច់។

អង្គភាពសារព័ត៌មានយើងស្នើសុំ ដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចុះអធិការកិច្ច្ ក្នុងករណីខាង ដើម្បីសាងទំនុកចិត្ត ដល់ប្រជាពលរដ្ឋ និងផ្តល់ កិត្តិយស សេចក្តីថ្លៃថ្នូជូនមន្ត្រីដែលបំរើការងារជាសាធារណ: ក្នុងការអនុវត្តន៍ភារកិច្ច យោងគោលនយោបាយ ភូមិសង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច (រស់ក្រោមដំបូងសន្តិភាព)

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕




Powered by Blogger.