ទីតាំងអគារលួចបង្កប់ល្បែងអនឡាញដុះស្លែខុសច្បាប់ នៅក្រុងប៉ោយប៉ែត ល្មើសនិងបទបញ្ជា និងអនុសាសន៍របស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណា វគ្គ៤
ផ្សាយចេញនៅថ្ងៃទី ៣០ខែឧសភាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង
ដែលមានទីតាំង នៅទុលមុខធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់
ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ចំណែក
អាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់
ប្រជាពលរដ្ឋនិងអង្គការសង្គម ស៊ីវិលដាក់ការសង្ស័យថាមន្ត្រីជំនាញកំពុងតែដេកលុងលក់
ភ្លេចកាតព្វកិច្ចក្នុងនាមជាមន្ត្រី។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង
០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានរស់ក្រោម ដំបូងសន្តិភាព
ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់ បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥
ដើម្បីបោសសម្អាត មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច និងបទបញ្ជាផ្ទៃក្នុង ០០៦
របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ
ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment