លោក ភួង ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន បើកដៃអោយឈ្មួញនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាមចូលប្រទេសខ្មែរយ៉ាងពេញ បន្ទុក

 .


ផ្សាយចេញនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥

ស្វាយរៀង:ប្រភពស្និទ្ធនឹងលោក ភួង ណារិន្ទ បានឲ្យដឹងថា លោក ភួង ណារិន្ទ មេប៉ុស្ដិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ មានខ្នងបង្អែករឹងមាំ ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហុក តាមច្រកបុសមន ហើយលោក ភួង ណារិន្ទ និងប្រធានការិយាល័យគយ កំពុងតែដេកលុងលក់។

ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញគេចពន្ធពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកបុសមន បានឲ្យដឹងថា អាជីវកម្មរបស់ពួកគាត់នៅសល់កម្រៃតិចតួចណាស់ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនៗតាមការកំណត់មិនអាចរំលងបាន។

ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រពន្ធរដ្ខអោយបានត្រឹមត្រូវនោះឡើយ ហើយគ្មាននរណាអាចរំលងលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមន បានឡើយ។

ពិសេសជាងនេះទៀតនោះគឺមេឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីប្រទេស វៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ភួង ណារិន្ទ ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុករលួយ។ 

អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

 អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាគណ:មេបញ្ជាការឯកភាពសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។


 អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។









Powered by Blogger.