តើពិតដែលឬទេ?ល្បែងស៊ីសងខុសច្បាប់ នៅខណ្ឌកំបូលមួយកន្លែងនេះ ត្រូវបានបង្ក្រាប វគ្គ២
ផ្សាយចេញនៅថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២៥
ខណ្ឌកំបូល : ទីតាំងល្បែងស៊ីសង
និងជាទីកន្លែងប្រព្រឹត្តខុសច្បាប់ ប្រភេទកាស៊ីណូ
របស់ជនជាតិចិនដែលស្ថិតនៅក្នុងភូមិស្ងួនពេជន៍ សង្កាត់កំបូល ខណ្ឌកំបូល
រាជធានីភ្នំពេញ ត្រូវបានមន្ត្រីជំនាញ ចុះបង្រ្កាបនៅយប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥ថ្មីៗហ៊ុយៗនេះ បើពិតដូច្នោះ អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ
សូមថ្លែងអំណរគុណ យ៉ាងេជ្រាវជ្រៅ ចំពោះបងៗមន្ត្រី នគរបាលប្រចាំតំបន់ដែលបំរើការងារជូនប្រជាពលរដ្ឋ
ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ
អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល លោកបានបញ្ជាក់
ប្រាប់អង្គភាពសារព័ត៌មានយើងយ៉ាងខ្លីថា ដឹកនាំដោយគណ:មេបញ្ជាការឯកភាព បើចង់ដឹងរឿង
លំអិត សួរគាត់ទៅ ហើយលោកក៏បិទទូរស័ព្ទប្រហែលជាប់រវល់។
បើយោង សម្តី លោកអធិការ ខណ្ឌកំបូល ដឹកនាំដោយ គណៈមេបញ្ជាការឯកភាព គួរតែមានរបាយការណ៍ ផ្សព្វផ្សាយ ជាសាធារណៈ ដើម្បី បញ្ជាក់នៅគុណសម្បត្តិ ក្នុងនាមជាមន្ត្រី បំរើប្រជាពលរដ្ឋ នៅក្នុងនោះ អង្គភាព យើង ក៏ដូចជាមហាជន ដែលតែងតែតាមដានផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើគិតត្រឹមថ្ងៃទី ៧ នេះគឺអស់រយៈពេល ៤ថ្ងៃមកហើយដែលមិនទាន់បើកបង្ហាញពីការបង្ក្រាបបទល្មើសល្បែងស៊ីសងប្រភេទកាស៊ីណូ តើបង្ក្រាបបានមនុស្សចំនួនប៉ុន្មាននាក់តើមានសម្ភារៈអ្វីខ្លះ ?នៅចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺលោកគណៈមេបញ្ជាការឯកភាពបាននោះទេ ដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ
ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment