នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ កំពុងត្រូវប៉ាន់ជា មួយទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីវៀតណាមចូលមកប្រទេសខ្មែររាល់ថ្ងៃយ៉ាងពេញបន្ទុក
ស្រុកកោះធំ :ប្រភពខ្សឹបៗពីអ្នករកស៊ីដឹកទំនិញផ្សេងៗបានឲ្យដឹងថា
មន្ត្រីនគរបាល នាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍
ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងពេញទំហឹង
ជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។
សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ
នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា
ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័នមួយចំនួន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។
ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់
នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តធំៗរថយន្តសាំយ៉ុងនិងរថយន្តមួយចំនួនទៀតដែលដឹក
ទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រកមួយនេះ យកទៅចែកចាយលើទីផ្សារនានា
និងឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ពួកគាត់រកស៊ី
ដឹកបន្លែផ្លែឈើសព្វថ្ងៃបានចំណេញតិចតួចណាស់
ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកមានច្រើនស្ថាប័ន
ពិសេសមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំតែម្តងនិងសមត្ថកិច្ចនៅតាមដងផ្លូវមានច្រើនទៀត
គាបយកលុយច្រើនៗតាមការកំណត់មិនអាចតវ៉ាបាន។ ដោយសារមានការបើកភ្លើង ខៀវពី
សំណាក់មេធំៗខាងលើចាំជួយបិទបាំងទង្វើមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
ហ៊ានធ្វើអ្វីៗតាមអំពពើចិត្តដោយមិនញញើតច្បាប់សូម្បីតែបន្តិច ។
ប្រភពបន្ថែមថា សាច់បង្កកនាំចូលដោយខុសច្បាប់
តាមច្រកព្រំដែនជ្រៃធំកាលពីប៉ុន្មានខែកន្លងទៅ ជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង
និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប
និងយកទៅដុតកម្ទេចចោល។ ការបង្ក្រាបសាច់បង្កកខួចគុណភាពនាំឱ្យប៉ះ
ពាល់សុខមាភាពប្រជាពលរដ្ឋនេះ ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង
នៃអយ្យការអមសាលាដំបូងខេត្ត កណ្តាលមន្រ្តីសាខា ក.ប.ប.ខេត្តកណ្តាលបានសហការ
ជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករ ខេត្តកណ្តាល
ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន
បានធ្វើការត្រួតពិនិត្យមានសាច់បង្កកនាំចូលតាមច្រកជ្រៃធំតែម្តង។
ប្រភពពីមន្ត្រីច្រើនស្ថាប័ននៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំបន្ថែមទៀតថា
លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ប្រើតួនាទី,អំណាចប្រព្រឹត្តរបៀបអំពើលុយពុករលួយដោយគ្មានញញើតអ្វីទាំងអស់
ហើយឃុបឃិតបើកដៃឱ្យឈ្មួញធំៗដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម
តាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនិងច្រករបៀងនិងច្រកផ្សេងៗទៀត
នៃខ្សែរក្រវាត់ខេត្តកណ្ដាលគឺជាប្រភពចំណូលដ៏ធំរបស់លោកនាយប៉ុស្ដិ៍នគរបាលដែលមានឥទ្ធិពល
ខ្នង បង្អែករឹងមាំ គ្មានអ្នក ណាហ៊ានប៉ះពាល់ឡើយ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងចាត់មន្ត្រីជំនាញ
ចុះត្រួតពិនិត្យ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង
ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment