កិច្ចប្រជុំស្ដីពីការបែងចែកតួនាទីនិងភារកិច្ចរបស់លេខាធិការដ្ឋាន ស.ស.យ.ក. ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) គណៈកម្មាធិការ ស.ស.យ.ក. ក្រុងសិរីសោភ័ណ បានរៀបចំបើកកិច្ចប្រជុំស្ដីពីការបែងចែកតួនាទីនិងភារកិច្ចរបស់លេខាធិការដ្ឋាន ស.ស.យ.ក. ក្រុងសិរីសោភ័ណ ក្រោមវត្តមានលោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅទីស្នាក់ការ ស.ស.យ.ក. ក្រុងសិរីសោភ័ណ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សំបាន់ ដាណែល បានធ្វើការកោធសរសើរ និងគាំទ្រពេញទំហឹងចំពោះសកម្មភាពការងារសង្គមរបស់សហព័ន្ធយុវជន កម្ពុជាក្រុងសិរីសោភ័ណ ដោយជារឿយៗ ក្នុងសកម្មភាពចុះជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទីណាមានប្រជាពលរដ្ឋខ្វះខាត ឬពិកា ទីនោះតែងតែមានវត្តមានសហភាពសហព័ន្ធយុវជន កម្ពុជាក្រុងសិរីសោភ័ណ។
លោក ប្រធានបានបញ្ជាក់ថា៖ ក្នុងនាមជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកា ក្នុងក្រុង យើងត្រូវតែពង្រឹងស្មារតីក្នុងការគោរពបទបញ្ជាផ្ទៃក្នុង ហើយយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងគោរពរចនាសម្ព័ន្ធ សំដៅបន្តអនុវត្តន៏ការងារយុវជនដែលយើងធ្វើជារៀងរាល់ថ្ងៃចូលសង្គមជាតិឱ្យមានភាពរលូនជារៀងរហូតដើម្បីសហការការងារជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានភាពខ្វះខាត និងអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង ខេត្ត ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក សំបាន់ ដាណែលក៏បានបញ្ជាក់បន្តទៀតថា៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ក្រុងសិរីសោភ័ណ ទាំងអស់ត្រូវបន្តសហការគ្នាតាមលំដាប់ថ្នាក់ ពីរថ្នាក់លើមកថ្នាក់ក្រោម ដើម្បីសាមគ្គីភាពផ្ទៃក្នុង ស្មារតីរឹងប៉ឹង ដើម្បីបន្តទៅមុខជួយសង្គមឲ្យបានរីកចម្រើន ក្រោមម្លប់ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
Post a Comment