ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បើកលេងយ៉ាងរំភើយ មិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន វគ្គ១

ខេត្តព្រះសីហនុ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ (ហ្គេមបាញ់ត្រី) ជាច្រើនកន្លែង ស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លួចលាក់បើកដំណើការលេងជារៀងរាល់ថ្ងៃ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នងមូលដ្ឋាន ។


លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ ប្រហែលជាប់ភារកិច្ចសំខាន់ នៅក្នុងតំណាក់កាលនេះ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរីកដូចផ្សិត ហើយអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោក អធិការ និងចុះបង្ក្រាប ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សូមមេត្តាជួយចុះពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនេះបានដែលឬទេ?

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។












Powered by Blogger.