ប្រជាកសិករ ខិតខំដាំដុះដំណាំដំឡូងមី តែលទ្ធផលទទួលបានទូទាត់ធ្លាក់ចុះសូមរដ្ឋមន្ត្រីក្រសួងកសិកម្មជួយអន្តរាគមដល់ក្រុមហ៊ុនវិនិយោគ និងតម្លៃទៅផ្សារ

ផ្សាយចេញនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៥

ខេត្តកំពុងធំ ប្រជាកសិករដាំដុះដំណាំដំឡូងមី រហូតដល់ពេលប្រមូលផល  គឺប្រើពេលវេលាអស់៧ខែ ដោយចំណាយទាំងកម្លាំងពលកម្មទាំងពេលវេលា តែលទ្ធផលដែលពួកគាត់ទទួលបានគឺតម្លៃទាប តម្លៃទីផ្សារបច្ចុប្បន្ននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំតម្លៃដំឡូងមីសើម ១គីឡូក្រាមត្រឹមតែ១៨០រៀល / តម្លៃហាលស្ងួត ១គីឡូក្រាម ៥៧០រៀល ដែលជាហេតុធ្វើអោយប្រជាកសិករជួបការលំបាកនិងដោះស្រាយជីវះភាពគ្រួសារ។ 

រដូវកាលនៃការប្រមូលផល ម្ចាស់បំណុលមកជុំទិស សង្ឃឹមថាលក់ដំឡូងមីហើយអាចសល់ប្រាក់ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារបែរជាមិនអាចទូទាត់រួចទៅវិញ។

ប្រជាពលរដ្ឋស្នើសុំដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់និងនេសាទ សូមមេត្តាជួយត្រួតពិនិត្យលើទីផ្សារផលដំណាំ ដែលពួកគាត់ខិតខំដាំដុះបានហើយ តែទីផ្សារបានតម្លៃថោក ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕







Powered by Blogger.