ឧត្តមសេនីយ៍ត្រីម្នាក់ កំពុងរងការចោទប្រកាន់ថា យកលុយរត់ការចូលក្របខ័ណ្ឌនៅក្នុងឆ្នាំ២០២០ ចំនួន៨០០០ដុល្លារអាមេរិក វគ្គ១
រាជធានីភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋ ជនរងគ្រោះស្នើសុំ
មកអង្គភាពអ្នកសារព័ត៌មានយើង នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមកថ្មីៗ
ក្នុងការស្នើសុំ ដល់លោកឧត្តមសេនីយ៍ត្រីម្នាក់ បំរើការងារ អគ្គស្នងការដ្ឋាន
នគរបាលជាតិ ស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្ភុភារ ។
យោងតាមការរៀបរាប់ របស់👉ជនរងគ្រោះ
នាងខ្ញុំជាកូនជនរងគ្រោះញឹម
ប្រុស ដែលបានប្រគល់ប្រាក់អោយបុគ្កលិកពីរនាក់ប្តីប្រពន្ធដូចខាងក្រោម
1/នាងញឹមឈ្មោះ ញឹម បូរ៉ាវី ភេទស្រី អាយុ 30ឆ្នាំ ដែលបានស្គាល់ឈ្មោះផាត រ៉ាវី ភេទ ប្រុស អាយុ37ឆ្នាំ ក្នុងការស្គាល់គ្នានោះលោកផាត់ រ៉ាវី បានណែនាំអោយនាងខ្ញុំនិងឪពុកនាងខ្ញុំទំនាក់ទំនងបងប្រុសខ្លួនអោយរត់ការចូលបំរើការងារក្នុងក្រមខ័ណ្ឌនគបាល ដែលនិយាយក្នុងតម្លៃរត់ការនោះចំនួនទឹកប្រាក់8000$ហើយនាងខ្ញុំនិងឪពុកក៏បានជឿទុកចិត្តក៏បានទៅផ្ទះបុគ្គលឈ្មោះផាត់ សុវណ្ណារ៉ា និងភរិយា បន្តមកពួកយើងក៏និយាយគ្នារឿងរត់ការចូលប៉ូលិសរួចរាល់ក៏លោកផាត់ សុវណ្ណរ៉ា បានដាក់ថ្ងៃកំណត់អោយពួកខ្ញុំប្រគល់ទឹកប្រាក់ចំនួន8000$ក្នុងនោះមានឈ្មោះផាត់ រ៉ាវី លោកផាត់ សុវណ្ណារ៉ា និងភរិយា ព្រមទាំងកូន តែបន្តពីប្រគល់លុយរួចពួកខ្ញុំព្យាយាមនាក់ទងលោកមិនលើកសោះព្រមទាំងទៅផ្ទះគាត់សន្តិសុខប្រាប់ថាមិននៅផ្ទះ លោកផាត់ រ៉ាវី ត្រូវជាប្អូនប្រុសបង្កើតដែលមានលេខទូរស័ព្ទ 0312229458 បានខលធ្វើបទសម្ភាសន៍នៅថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ២០២៤នេះ តែអ្នកលើកទូរស័ព្ទ បានបញ្ជាក់ថា មិនមែនជាឈ្មោះ ផាត រ៉ាវីនោះទេ សូមភ្ជាប់រូបភាពតាមតេឡេក្រាម ដូចខាងក្រោម
ចំណែកប្អូនស្រី ដែលត្រូវកូនរបស់ជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ៗថាលេខនេះ លោកផាត រ៉ាវី មិនបានប្តូរនោះទេ ដោយសារលោក ផាតរ៉ាវី ជាមិត្តភ័ក្ត្រស្គាល់គ្នា
(សូមបញ្ជាក់ផងដែលថា ការមិនព្រមទទួលស្គាល់ការពិត និងក្លាយជាបទ
រួមគំនិតក្នុងការឈរបោកជនរងគ្រោះ )
រីឯលោកឧត្តមសេនីយ៍ត្រី ផាត់
សុវណ្ណារ៉ា ០៩៧៧៦៩៩៥៥៥និង០១១៤៤៣៣៤៨ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាន
នៅពេលទំនាក់ទំនងទៅ គេប្រាប់ថា មិនមែនជាលោកឧត្តមសេនីយ៍ត្រី ផាត់ សុវណ្ណារ៉ា នោះទេអង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំអោយលោក រកដំណោះស្រាយជូន ជនរងគ្រោះវិញ ពីព្រោះបច្ចុប្បន្ននេះ លោកពូត្រូវជំពាក់បំណុលជុំទិសដោយសារលុយ៨០០០ដុល្លារអាមេរិកនោះលោកពូ
កម្ចីពីធនាគារ។
អង្គភាពអ្នកសារព័ត៌មានយើងបានចុះធ្វើបទសម្ភាសន៍
ជាមួយលោក ញឹមប្រុស អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ដាសស្គរ ឃុំបឹងសាលាខាងជើង
ស្រុកកំពង់ត្រាចខេត្ត កំពត បានរៀបរាប់ដោយទុក្ខក្រៀមក្រំ
ព្រោះនៅពេលបច្ចុប្បន្នរូបលោក មិនមានលុយក្នុងការផ្គត់ផ្គង់គ្រួសារ
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះ
និងសូមជួយអន្តរាគមន៍ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ
នាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1








Post a Comment