តុលាការសម្រេច បង្កកគណនីធនាគារ បក្ខពួកលោក ជា សារ៉ន ចំនួន១០៦ គណនី និងដីជាង២០០ហិកតា
កំពត៖ បន្ទាប់ពីឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារអាម៉េរិក ដើម្បីឱ្យទិញដីឡូតិ៍របស់ខ្លួន កាលពីកំលុងឆ្នាំ២០២៣កន្លងទៅ ពេលនេះ ស្ថាប័នអយ្យការខេត្តកំពត បានបង្កកគណនីធនាគារបក្ខពួកលោកជា សារ៉ន ចំនួន១០៦គណនី និងដីជាងចំនួន ២.០១២ ក្បាលដី ស្មើរនឹកទំហំ ២.២៨៨។៧៩៦,៨ ម៉ែត្រការ៉េ (ពីរលានម្ភៃប្រាំបីម៉ឺនប្រាំបីពាន់ប្រាំពីររយកៅសិបប្រាំមួយក្បៀសប្រាំបី) មានទីតាំងស្ថិត នៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប។
ក្នុងនោះសាលាដំបូងខេត្តកំពត ក៏កំពុងបន្តស្រាវជ្រាវ ស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុ របស់ជនត្រូវចោទដែលពាក់ព័ន្ធបន្តទៀតផងដែរ។ សាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កក ដើម្បីជា មូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។ ក្នុងនោះសាលាដំបូងខេត្តកំពត បាននឹងកំពុងពិនិត្យ ស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និង ដើមបណ្តឹងរដ្ឋប្បវេណី នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។
តាមសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា បច្ចុប្បន្ន តុលាការខេត្តកំពត បាននិងកំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន៕
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment