រដ្ឋបាលស្រុកស្អាង បានប្រកាសសេចក្តីសម្រេច ស្តីពី ការអនុញ្ញាតឲ្យធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ចប អភិបាល ស្រុកស្អាង វគ្គ១


ខេត្តកណ្តាល  រដ្ឋបាលស្រុកស្អាង លេខៈ០០៣/១៨ ស.ស.រ សេចក្តីសម្រេច ស្តីពី ការអនុញ្ញាតឲ្យធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ភូមិកោះថ្មី ឃុំខ្ចប អភិបាល នៃគណៈអភិបាលស្រុកស្អាង បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

បានឃើញអនុក្រឹត្យលេខ ៣៦០ អនក្រត.ត ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការតែងតាំងមន្ត្រីរាជការ ។

បានឃើញប្រកាសលេខ ៤២៧៤ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើត ការិយាល័យចំណុះទីចាត់ការនៃសាលាខេត្ត ការបង្កើតការិយាល័យនៃសាលាក្រុង ការបង្កើតការិយាល័យនៃ សាលាស្រុក និងការកំណត់តួនាទី ភារកិច្ច របៀបរបបការងារនៃការិយាល័យទាំងនោះ។ យោងកិច្ចប្រជុំ បើកគម្រោងអភិវឌ្ឍន៍ អាជីវកម្មកំពង់ចម្លង កោះថ្មី ឃុំខ្ពប នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨ ផ្អែកតាមការងារជាក់ស្តែង នៅមូលដ្ឋាន។

សម្រេច


ប្រការ១. យល់ព្រម និងអនុញ្ញាតិឲ្យលោកស្រី ហួត រតនា និង លោក ហួត យូរ៉ា ធ្វើអាជីវកម្មកំពង់ចម្លងអភិវឌ្ឍន៍ កោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង រយៈពេល ៥ឆ្នាំគត់ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ។ ប្រការ២. លោកស្រី ហួត រតនា និង លោក ហួត យូរ៉ា មានភារៈកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

អភិវឌ្ឍន៍ផ្លូវលំ ភូមិកោះថ្មី តាមគម្រោងផែនការអភិវឌ្ឍន៍ ផ្លូវលំ ភូមិកោះថ្មី របស់រដ្ឋបាលស្រុកស្អាង ក្នុងរយៈពេលប្រាំឆ្នាំ ដោយប្រើប្រាស់ទំហំទឹកប្រាស់ចំនួន ២២៥,៥០០,០០០រៀល(ពីរយម្ភៃប្រាំលាន ប្រាំរយពាន់រៀលគត់)។

យកតម្លៃសេវាចម្លង ទៅតាមសេចក្តី កំណត់ក្នុងសៀវភៅបន្ទុក (ដូចកំពង់ចម្លងផ្សេងៗទៀត)។ ធានាជួសជុសផ្លូវចេញចូលកំពង់ចម្លង ឲ្យប្រជាពលរដ្ឋ ធានាការធ្វើចរាចរទៅមក របស់ប្រជាពលរដ្ឋ បានងាយស្រួល និងទទួលខុសត្រូវខ្ពស់ ក្នុងការចម្លងប្រកបដោយសុវត្តិភាព។ រាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ត្រូវរាយការណ៍ និងទទួលការពិនិត្យ សម្របសម្រួលជាមួយ គណៈ កម្មការត្រួតពិនិត្យ ការអភិវឌ្ឍន៍ផ្លូវលំនៅភូមិកោះថ្មី របស់រដ្ឋបាលស្រុកស្អាង។

ប្រការ៣. សេចក្តីសម្រេចទាំងឡាយណា ដែលចែងផ្ទុយពីខ្លឹមសារសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។ ប្រការ៤. នាយករដ្ឋបាលសាលាស្រុក ការិយាល័យសាលាស្រុក អង្គភាពពាក់ព័ន្ធ លោកស្រី ហួត រតនា និង លោក ហួត យូរ៉ា មានភារកិច្ចអនុវត្ត តាមស្មារតីនៃសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្ករ ១៤កើត. ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ស្អាង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ហត្ថលេខានិងត្រា អភិបាលស្រុកស្អាង  ញឹម វណ្ណឌិន ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1




Powered by Blogger.