កាស៊ីណូថ្មពេជ្រ នៅតែបន្តបើកជាធម្មតា ល្បីថាមានខ្នងបង្អែកដ៏រឹងមាំសូម្បីតែលោកស្នងការក៏មិនហ៊ានប៉ះ វគ្គ១
ផ្សាយចេញនៅថ្ងៃទី ១២ខែ កញ្ញាឆ្នាំ២០២៤
ខេត្តកណ្ដាល កាស៊ីណូថ្មពេជ្រ
មានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោមឃុំក្អមសំណល់ស្រុកលើកដែកខេត្តកណ្ដាល
បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ
សមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយអសមត្ថភាព។
យោង អនុសាសន៍
របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត
ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស កាស៊ីណូថ្មពេជ្រ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ បើកដំណើរការជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនិងអង្គការសង្គមជាស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តម
សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល
មានចំណាត់ការយ៉ាងណាវិញ
ចំពោះកាស៊ីណូថ្មពេជ្រ។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូថ្មពេជ្រ ដែលបើកលេងល្បែងខុសច្បាប់ បានដែរឬទេ ?????សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ
ចូលលេងល្បែងនោះឡើយពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ
ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ
ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(ថ្មពេជ្រ)
ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន
ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ
និងអ្នកខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែលថា
នេះមិនមែនជាលើកទី១នោះទេ ទាក់ទិនទៅនិងល្បែងស៊ីសងគ្រប់ប្រភេទ
ស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល ស្របតាមព្រំដែន កម្ពុជានិងប្រទេសវៀតណាម ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់វិធានការ
ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
រូបភាពចាស់តែលេងរាល់ថ្ងៃ
Post a Comment