ផ្ញើជូនទៅលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យ វគ្គ១
ទីតាំងបង្កប់ល្បែងឡូតូ តាមបណ្ដោយផ្លូវលំ នៅក្បែរ តារាងបាល់ទះ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងល្បែងឡូតូ 8888 ស្ថិតនៅហាង រោងកាហ្វេ តាមបណ្ដោយផ្លូវ លេខ 118 ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ទីតាំងបង្កប់ល្បែងឡូតូ ស្ថិតនៅតារាងបាល់ទះ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងខ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទាំងបីទីតាំងនេះសូមលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទស្នងការ មេត្តាត្រួតពិនិត្យ ដោយក្តីអនុគ្រោះ ចំពោះ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដែល អសមត្ថភាព បំរើការងារជូនប្រជាពលរដ្ឋ និងបណ្តែតបណ្តោយងោយមានបទល្មើស ល្បែងស៊ីសង ល្មើសនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចល្មើសនឹងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិក្នុងនាមជាមន្ត្រី ប្រចាំតំបន់។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទស្នងការនគរបាលរាជធានីភ្នំពេះ និងត្រួតពិនិត្យសារឡើងវិញចំពោះលោកម៉នវុធីអធិការខណ្ឌពោធិ៍សែនជ័យ ក្នុងនាមជាមន្ត្រីស៊ីប្រាក់ខែរដ្ឋម្នាក់នេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment