មិនមែនជាលើកទីមួយ នៅក្នុងទឹកដីខេត្តកណ្តាល នាតាមបន្ទាត់ព្រំដែន កម្ពុជានិងប្រទេសវៀតណាម ដែលអង្គភាពយើងសង្កេតឃើញទីតាំងបនល្បែងស៊ីសងនិងកាស៊ីណូខុសច្បាប់វគ្គ២
បន្ទាប់ពីបែកធ្លាយវីដេអូចេញពីកន្លែងទីតាំងបនល្បែងស៊ីសងកាស៊ីណូមួយកន្លែងបន្តទៀតនៅខេត្តកណ្ដាល
ពិតជាមិនធម្មតា ពិតជាមានសមត្ថភាពខ្ពស់អាចលើដៃបាំងមេឃឬមួយយ៉ាងណា
យើងនិងតាមដានបន្តទាំងអស់គ្នា។
ដោយឡែកនៅថ្ងៃទី០៨.០៩.២០២៤ បែកធ្លាយវីដេអូចេញពីកន្លែងទីតាំងបនល្បែងស៊ីសងកាស៊ីណូមួយកន្លែង.មានករណីផ្ទុះហិង្សាវាយគ្នាបែកក្បាល ល្បីថាជនបង្កជាម្ចាស់សង្វៀន ឈ្មោះណាក់ ជនរងគ្រោះឈ្មោះប្រេស៊ីល កាស៊ីណូជិតសួនលំហែរកាយ ភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូនខេត្តកណ្តាលនេះកំពុងបញ្ជាក់ថា ថ្នាក់ដឹកនាំនៅក្នុងខេត្តពិតជាកំពុងយកចិត្តទុកដាក់ដើម្បីចូលរួមចំណែកយ៉ាងសកម្ម តាមក្រវ៉ាត់ព្រំដែនកម្ពុជានិងវៀតណាមក្នុងការអភិវឌ្ឍន៍ ។
បើយោងតាមការបំភ្លឺព័ត៌មាន របស់ផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកណា្តល ជនសង្ស័យមានចំនួន២នាក់ ទី១ឈ្មោះសេងរតនៈ ហៅណាក់គេចខ្លួនដោយសុវត្ថិភាពមុខរបរម្ចាស់សង្វៀនទី ២ វ៉េតជីម៉េង អ្នកគ្រប់គ្រង ទាំងពីរនាក់គេចខ្លួនដោយសុវត្ថិភាព ពិតជាមិនធម្មតា មានន័យជ្រៅ។
អង្គការសង្គមស៊ីវិលជាច្រើនមិនយល់ លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល តើសព្វថ្ងៃលោកកំពុងធ្វើអ្វី ?ហេតុអ្វីបានជាបនល្បែងស៊ីសងជាច្រើនកន្លែងរីកដូចផ្សិតដែលស្ថិតនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រងយ៉ាងណាមិញ មិនមែនជាលើកទីមួយនោះទេ ទោះបីអង្គភាពអ្នកសារព័ត៌មានជាច្រើន ខិតខំផ្សព្វផ្សាយយ៉ាងណាក្តី តម្លៃអ្នកសារព័ត៌មាន ខំប្រឹងប្រែងដើម្បីបំពេញកាតព្វកិច្ច អ្នកសារព័ត៌មានគ្រាន់តែជាប្រៀបនាំសារជូនដំណឹងដល់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ កាស៊ីណូដែលមានល្បែងស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសងមួយកន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល បង្កើតទីតាំងលេងមាន់ជល់ក្នុងកាស៊ីណូយ៉ាងអនាធិបតេយ្យ។
ប្រភពបែកធ្លាយបានឱ្យដឹងថាជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះសេងរតនៈ ហៅណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ ក្រុមញៀនល្បែងភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ តែទោះយ៉ាងណាក្តីក្នុងដែនសមត្ថកិច្ច របស់លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងចាត់វិធានការបែបណាវិញចំពោះទីតាំងបនល្បែងខាងលើ ។
បើយោងតាមសកម្មភាពកន្លងមកដែលអង្គភាពយើងបានផ្សព្វផ្សាយព័ត៌មាន
នៅក្នុងទឹកដីខេត្តកណ្ដាល មានមន្ត្រីជាច្រើនអសមត្ថភាព
បំពេញភារកិច្ចខ្វះបទពិសោធន៍មិនមានសមត្ថភាពក្នុងការទទួលផែនរបស់ខ្លួនមន្រ្តីមិនមានជំនាញច្បាស់លាស់
(កាឡាក់ស៊ី១៤២) ឆែករួចធ្វើរបាយការណ៍ថាអត់មាន
ក្រោយមក រំលងបាន៦ខែ ដោយឡែកសកម្មភាពមួយចំនួនមានតែមន្ត្រីនាយកដ្ឋានថ្នាក់ជាតិមកចុះបង្ក្រាបដោយផ្ទាល់ ពិតជាមានន័យជ្រៅ តើនេះគឺជាមូលហេតុអ្វី ?ជាពិសេសគឺការបង្ក្រាបគ្រឿងញៀនតែម្ដង ។
អង្គភាពអ្នកសារព័ត៌មានយើងសូមស្នើសុំដល់នាយកដ្ឋាននគរបាលប៉ូលីសអន្តោប្រវេសន៍
សូមមេត្តាចុះអធិការកិច្ចចំពោះទីតាំងនៃក្រវាត់ព្រំដែនតាមបណ្ដាលកាស៊ីណូនានា
នៅក្នុងទឹកដីខេត្តកណ្ដាលជាពិសេសក្រុងសំពៅពូនដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោឈឿន
សុចិត្តស្នងការនគរបាលខេត្តកណ្ដាល
សូមមេត្តារឹតបន្តឹងមន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ
តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment