អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយព័ត៌មាន វគ្គ៣
យោងតាមផេកផ្លូវការរបស់ក្រុមការងារព័ត៌មានព្រឹត្តិកម្មរហ័សរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៤ វេលាម៉ោង ៧:00 យប់ ដោយមានខ្លឹមសារទាំងស្រង់ដូចតទៅ។
បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមពាក់ព័ន្ធករណីហិង្សា ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវករណីនេះ។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះលីម សុខលាប ភេទ ស្រី នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
បើយោងតាមសម្តីនារីជើងខ្លាំងឈ្មោះលីម សុខលាបម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ៗនាងធ្លាប់មានកាំភ្លើងធ្លាប់បាញ់ជើងប្តីរបស់នាងបាក់ជើងថែមទៀតផង ការគម្រាមស្លាប់បង់លុយ៥០០០ដុល្លារយោងតាមសម្តីនារីជើងខ្លាំងម្នាក់នេះបាននិយាយចំណែកបុរសដែលពាក់ព័ន្ធបើយោងតាមសម្ដីនារីជើងខ្លាំងបានបញ្ជាក់បុគ្គលម្នាក់នេះឈ្មោះឆៃលី មានលិខិតឆ្លងដែនតែអស់សុពលភាព មិនបានតវីសា ក្នុងករណីដែលជនបរទេសដែលប្រើលិខិតឆ្លងដែនអស់សុពលភាពអង្គភាពអ្នកសារព័ត៌មានយើងបានស្ដាប់សម្ដីនារីជនខ្លាំងស្នើសុំ ឯកឧត្តមមន្ត្រីនគរបាលអន្តោប្រវេសន៍មេត្តាត្រួតពិនិត្យក្នុងករណីនេះដោយក្តីអនុគ្រោះ តើលិខិតឆ្លងដែន ប្រទេសណា តើចូលមកប្រទេសកម្ពុជា មានគោលបំណងអ្វី ទេសចរណ៍ឬជាអ្នកជំនួញ ។
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយហើយសង្ឃឹមថា លោកឧត្តមសេនីយ៍ និងយល់ពីគោលបំណងរបស់យើងខ្ញុំ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment