ក្នុងករណីស្ត្រីជើងខ្លាំង គំរាមសម្លាប់និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃលើនារីម្នាក់ នៅតែរក្សាភាពស្ងៀមស្ងាត់ឬមន្ត្រីទាំងនោះអសម្ថភាព វគ្គ២

នារីជើងខ្លាំងរូបនេះគំរាមសម្លាប់ និងយកឈ្មោះបុគ្គលម្នាក់ឈ្មោះរ៉ា មកកាងតើបុគ្គលឈ្មោះរ៉ានោះជាអ្នកណា?

 បន្ទាប់បង្ហោះវិដេអូក្នុងតីកតុTIKTOK  ដោយមិនខ្លាចច្បាប់ បន្ទាប់ពីប្រើប្រាស់ហឹង្សាទៅលើជនរងគ្រោះ ថែមទាំងផ្ញើរសារសំឡេងគំរាមវៃហើយបង់លុយហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅខុនដូមួយកន្លែងក្នុងសង្កាត់ទូលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ២០២៤ ដដែលជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ២ដើម្បីរកយុត្តិធម៌តែមកដល់ពេលនេះហាក់បីដូចជាមន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ តើនេះជាតួនាទីរបស់មន្ត្រីឬមួយក៏យ៉ាងណា?

បើយោងតាមសម្តីនារីជើងខ្លាំងម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ៗនាងធ្លាប់មានកាំភ្លើងធ្លាប់បាញ់ជើងប្តីរបស់នាងបាក់ជើងថែមទៀតផង ការគម្រាមស្លាប់បង់លុយ៥០០០ដុល្លារយោងតាមសម្តី នារីជើងខ្លាំងម្នាក់នេះបាននិយាយ តើស្ថាប័នពាក់ព័ន្ធយល់យ៉ាងណាដែរនៅក្នុងព្រឹត្តិការណ៍នេះ ចំណែកបុរសដែលពាក់ព័ន្ធ។បើយោងតាមសម្ដីនារីជើងខ្លាំងមិនបានបញ្ជាក់បុគ្គលម្នាក់នេះគឺអាចជាលិខិតឆ្លងដែនអស់សុពលភាព។ 

ក្នុងករណីដែលជនបរទេសដែលប្រើលិខិតឆ្លងដែនអស់សុពលភាពអង្គភាពអ្នកសារព័ត៌មានយើងបានស្ដាប់សម្ដីនារីជនខ្លាំងស្នើសុំ ឯកឧត្តមមន្ត្រីនគរបាលអិនតោប្រវេសន៍មេត្តាត្រួតពិនិត្យក្នុងករណីនេះដោយក្តីអនុគ្រោះ ចំពោះបុគ្គលឈ្មោះឆៃលី។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឧត្តមសេនីយ៍ឯកជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចិត្តកម្លាំងចុះស្រាវជ្រាវនារីជើងខ្លាំងដែលប្រើអំពើហិង្សាម្នាក់នេះមកផ្ដន្ទាទោសតាមច្បាប់។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីប្រើអំពើហិង្សាគំរាមសម្លាប់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។













Powered by Blogger.