ដំណោះស្រាយ ជូនប្រជាពលរដ្ឋ ទាក់ទិននិងផលប៉ះពាល់គឺជាជម្រើសដ៏ល្អ សូមម្ចាស់ក្រុមហ៊ុនគួរសិក្សាដោះស្រាយ .វគ្គ២

 


ខេត្តកណ្តាល:ប្រជាពលរដ្ឋប្រហែល៣០០គ្រួសារដែលមានផ្ទៃដីសរុបប្រហែល៤០០ហិកតា ដែលរស់នៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ នឹងភូមិអំពិលទឹក ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានលើកគ្នាមកតវ៉ា ក្រោយពួកគាត់បានឃើញគ្រឿងចក្រជាច្រើនគ្រឿង ចូលទៅឈូសឆាយដីរបស់ពួកខ្ញុំ ទាំងមិនបានជូនដំណឹងជាមុន។

 បើយោងតាមភាគីតំណាងខាងក្រុមហ៊ុន ភឺន ផល្លា បានបញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបានការអនុញ្ញាតរបស់រដ្ឋបាលខេត្តកណ្តាល លេខ៤៦០សជណ ចុះថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៤។

ជម្រាបមក លោក អគ្គនាយកក្រុមហ៊ុន ខេធី ឆាយណា ហ្គ្រីន ស៊ីធី អិនវេសម៉ិន ឯ.ក

កម្មវត្ត:ស្តីពីសំណើសុំដាក់គ្រឿងចក្រចូលទីតាំងដី ដើម្បីរៀបចំការងារឈូសឆាយដី និងលើកទំនប់ធ្វើក្រវ៉ាត់ ព្រំដី ស្ថិតនៅភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង និង ស្រុកលើកដែក ខេត្តកណ្តាល។

យោង៖ លិខិតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ របស់ក្រុមហ៊ុន ខេធី ឆាយណា ហ្គ្រីន ស៊ីធី អិនវេសម៉ិន ឯ.ក

-លិខិតលេខ ៧៨៥ សជណ.ហធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី 

- អនុក្រឹត្យលេខ ២៧៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល

- លិខិតលេខ ៣១១១ សជណ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុនៃទីតាំងដីស្នើសុំ។តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក អគ្គនាយក ជ្រាបថា រដ្ឋបាលខេត្ត អនុញ្ញាតជាគោលការណ៍ចំពោះ ករណីសំណើសុំធ្វើការឈូសឆាយដី និងលើកទំនប់ធ្វើក្រវ៉ាត់ព្រំដី ដើម្បីធ្វើការ អភិវឌ្ឍ និងការពារការទន្ទ្រានពីតតិយជន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង និង ស្រុកលើកដែក ខេត្តកណ្តាល និងស្នើ លោកអគ្គនាយក អនុវត្តដោយគោរពនូវចំណុចដូច ខាងក្រោម៖

១- ការឈូសឆាយដីលើកទំនប់ធ្វើក្រវ៉ាត់ព្រំដី ត្រូវឈរលើមូលដ្ឋានដីកម្មសិទ្ធិផ្ទាល់ខ្លួននិងគ្មានទំនាស់។

២- ប្រសិនបើមានការប្តឹងជំទាស់ ដោយមានឯកសារសំអាងផ្លូវច្បាប់ត្រឹមត្រូវ ត្រូវផ្អាកសកម្មភាពនៅ ចំណុចដែលមានទំនាស់ជាបណ្តោះអាសន្ន រីឯកន្លែងដែលគ្មានទំនាស់ អាចបន្តសកម្មភាពបាន។

៣-ត្រូវចូលរួមដោះស្រាយបញ្ហាដែលកើតមានឡើងជាមួយអាជ្ញាធរ ករណីបើមាន។

៤- ត្រូវគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្នុងអំឡុងពេលអនុវត្តការងារ។

 អាស្រ័យដូចបានជម្រាបជូនខាងលើ សូម រលោក អគ្គនាយកក្រុមហ៊ុន ខេឌី ឆាយណា ហ្នឹង ស៊ីធី អ៊ុនវេសម៉ិន ឯ.ក ជ្រាបនិងអនុវត្តឱ្យបានល្អប្រសើរ។សូម លោក អគ្គនាយក ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ។ហត្ថលេខានិងត្រាអភិបាលខេត្ត កណ្តាល គង់សុភ័ណ្ឌ។

បើយើងសម្តីរបស់ប្រជាពលរដ្ឋលើកឡើងថា អោយតែក្រុមហ៊ុន ភឺនផល្លា បានសិទ្ធិក្នុងការអភិវឌ្ឍដល់ទីណា ទីនោះប្រពលរដ្ឋតែងតែរងគ្រោះនឹងសម្រក់ទឹកភ្នែកជាក់ជាមិនខានឡើយ គួសបញ្ជាក់ ម្ចាស់ក្រុមហ៊ុនដែលមានឈ្មោះ ភឺនផល្លា គឺជាមន្ត្រីយោធា(ផ្កាយ២)ម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ នៅក្រសួងការពារជាតិ ។

ភាគីខាងតំណាងក្រុមហ៊ុនបញ្ជាក់ថាក្រោយពីក្រុមហ៊ុនទទួលបាន(ស ជ ណ) ពីរាជរដ្ឋាភិបាលកម្ពុជា គឺមានផ្ទៃដីសរុបជាងមួយម៉ីនហិកតាក្នុងការកសាងនឹងអភិវឌ្ឍន៍ជាក់ស្តែងនៅចំនុចទីតាំងតែម្តង តើគម្រោង អភិវឌ្ឍន៍ មានរូបរាង្គយ៉ាងណាទៅវិញ ?

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់កម្ចាស់ក្រុមហ៊ុន សូមមេត្តាបង្ហាញពីឌឺម៉ាស (ប្លង់) ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាដែលគេហៅថា សជណ នោះដើម្បីបញ្ជាក់ជាឯកសារ ជាទូទៅ ការឈូសឆាយ ក្នុងការរៀបចំព្រំដី គឺមិនមានអ្វីធ្វើអោយប៉ះពាល់ ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយហើយមុននិងចូលឈូសឆាយគួរតែក្រុមហ៊ុនផ្តល់ដំណឹងជាមុន ។ 

 ប្រជាពលរដ្ឋបានស្នើរសុំដល់ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាលក្នុងនាមជាគណះមេបញ្ជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋ ដើម្បីជួយជំរុញ និងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ទាក់ទិននិងផលប៉ះពាល់ បើយោងតាមឯកសារដែលបានបញ្ជាក់ របស់រដ្ឋបាលខេត្ត 

 ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគរមនីយកម្មនិងសំណង់ មេត្តាជួយរកដំណោះស្រាយជួនពួកគាត់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។














Powered by Blogger.