លោកវរសេនីយ៍ទោ ឈឿន គឹមឈុន និងអាជ្ញាធរមូលដ្ឋានដឹកនាំកម្លាំងចុះជួយរុះរេី និងរៀបចំផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងស្រុកថ្មពួក

 


(បន្ទាយមានជ័យ) ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន០៣ឃុំ របេីកដំបូលផ្ទះចំនួន៦៥ខ្នង ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកនិងលោក អែម សុខា អភិបាលស្រុកថ្មពួក បានដឹកនាំកម្លាំងចុះជួយរុះរេី និងរៀបចំផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ការចុះជួយរុះរើនេះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧:៣០នាទី។


លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានអត់ដឹងថា៖ ក្នុងការដឹកនាំកម្លាំងចុះជួយរុះរេី និងរៀបចំផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ដោយមានការសហការជាមួយ៖

_កម្លាំងផ្នែកសឹករងស្រុកថ្មពួក

_កម្លាំងវរ:សេនាតូចថ្មេីរជេីង៥១៤

_កម្លាំងវរ:សេនាតូចលេខ១ 

_កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកដងរ៉ែក និងលោកមេឃុំ លោកមេភូមិ បប្រជាការពារ និងក្រុមការងារថ្នាក់ស្រុកក្នុងការចុះជួយអន្តរាគមន៍ផងដែរ។


លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ថា៖ខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរ និងរបេីកដំបូលផ្ទះចំនួន០៣ឃុំ ក្នុងនោះ(ឃុំថ្មពួក,ឃុំគំរូ,ឃុំបន្ទាយឆ្មារ)សរុបចំនួន៦៥ខ្នងផ្ទះ ក្នុងនោះរងផលប៉ះពាល់ធ្ងន់១២ខ្នងផ្ទះ និងជង្រុក០១ខ្នង,រោងគោ០១ខ្នង រោងដាក់ឡាន០១ខ្នង,បន្ទប់ទឹក០១ របេីកស័័ង្កសីសរុបចំនួន១០៤៣សន្លឹក៕






















Powered by Blogger.