កម្មករអូសរទេះប្រមាណជាង៥០នាក់ ធ្វើការតវ៉ាជាមួយមន្ត្រីគយ និងរដ្ឋាក សមត្ថកិច្ច នៅពេលរឹតបណ្តឹងការត្រួតពិនិត្យសម្ភារៈនាំចូល

 


បន្ទាយមានជ័យ៖ កម្មករអូសរទេះប្រមាណជាង៥០នាក់ធ្វើការតវ៉ាជាមួយមន្ត្រីគយនិងរដ្ឋាករនគរបាលអន្តោប្រវេសន៍នៅពេលរឹតបណ្តឹងការត្រួតពិនិត្យសម្ភារៈនាំចូលធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

កម្មករអូសរទេះបានប្រាប់ថា៖ មូលហេតុដែលពួកគាត់ធ្វើការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែមន្ត្រីគយ និងរដ្ឋាករ ត្រូវឃាត់ទំនិញតាមរទេះឆាលី បន្តិចបន្តួចគ្រាន់បានចិញ្ចឹមជីវិត របស់ពួកគាត់ដែលស៊ីឈ្នួលដឹកឲ្យឈ្មួញពីទឹកដីថៃផ្សាររោងក្លឿប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងដឹកសម្ភារៈភ្ញៀវទេសចរណ៍ត្រូវបានឃាត់ត្រួតពិនិត្យរកទំនិញ ហើយទំនិញរទេះខ្លះត្រូវបានដឹកយ៉ាងរលូន ធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងរកស៊ីទទួលទានសុំឲ្យអភិបាលក្រុង/ខេត្តមេត្តាជួយអន្តរាគមន៍ឲ្យដឹកអីវ៉ាន់ចេញ.ចូលបានដូចមុន ហើយទំនិញរទេះខ្លះត្រូវបានដឹកយ៉ាងរលូន។

មន្ត្រីគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ មូលហេតុការរឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញគឺដើម្បីទប់ស្កាត់ការលួចបង្កប់ទំនិញជាប់ពន្ធខុសច្បាប់ និងខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាង និង ពង្រឹងការប្រមូលពន្ធជូនរដ្ឋនៅពេលដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យត្រូវបានកម្មករអូសរទេះឡាំប៉ាតវ៉ា។ ម្យ៉ាងវិញទៀតពួកគាត់ដឹកក្នុងមួយថ្ងៃៗរាប់សិបជើង បើគិតទំនិញមិនតិចនោះទេ បាត់បង់ចំណូលរដ្ឋច្រើនណាស់ ហើយច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែតនេះ ក្រាន់តែទុកសំរាប់ភ្ញៀវឆ្លងកាត់តែប៉ុណ្ណោះ ចំពោះទំនិញមានច្រកទ្វារអន្តរជាតិស្ទឹងបត់សំរាប់ដឹកជញ្ជូន។



លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ រាល់ទំនិញគ្រប់ប្រភេទគឺតម្រូវឲ្យដឹកចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់តែប្រជាពលរដ្ឋកម្មករអូររទេះត្រូវបានលួចលាក់ដឹកតាមរទេះរូបភាពដូចសត្វកណ្តៀរជញ្ជូនស្បៀងធ្វើអោយបាត់បង់ចំណូលរដ្ឋ ទើបមន្ត្រីគយ និងរដ្ឋាករសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍រឹតបណ្តឹងការត្រួតពិនិត្យរទេះដឹកទំនិញភ្ញៀវនិងរថយន្តដែលចេញ.ចូលដើម្បីទប់ស្កាត់ទំនិញគេចពន្ធពង្រឹងចំណូលពន្ធរដ្ឋ។

បន្ទាប់ពីធ្វើការតវ៉ាបិទផ្លូវច្រកមួយចំហៀងប្រមាណជាង១ម៉ោង ក្រោមការសម្របសម្រួលរបស់លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានស្នើសុំដល់មន្ត្រីគយ សុំលើកលែងពន្ធមួយជើង សំរាប់ទំនិញជាប់ពន្ធ។ ទើបក្រុមតវ៉ាព្រមបើកផ្លូវដឹកជញ្ជូនចេញពីច្រកទ្វារ សមត្ថកិច្ចជំនាញសម្រួលចរាចរណ៍រៀបចំសណ្តាប់ធ្នាប់ជាធម្មតាឡើងវិញ៕






Powered by Blogger.