សាលក្រម ពីតុលាការចេញមកហើយនៅឡើយតែការអនុវត្ត តើជនដោះលែងជនសង្ស័យ ក្រសួងមហាផ្ទៃ សម្រេចយ៉ាងណា វគ្គ១៧


 ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល 

បន្ទាប់ពីសាលក្រមត្រូវបានប្រកាសរួច គ្រួសារជនរងគ្រោះមានភាពកក់ក្តៅ រំភើបឡើងស្រុកទឹកភ្នែក ដោយសារ បានការជួយអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក 

ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដោះលែងជនត្រូវចោទ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ ?មកដល់ពេលនេះនៅតែរក្សាភាព ស្ងៀមស្ងាត់ ស្ថិតក្រោមឥទ្ធិពលបុរសខ្លាំងទាំងបីប្រចាំ.។

តើ លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនសង្ស័យ ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោកអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មាន កំពុងរងចាំមើលថា តើជនសង្ស័យ ដែលរស់នៅក្រៅសំណាញ់ច្បាប់ជាយូរមកហើយ បន្ទាប់ពីចេញសាលក្រមនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤នេះហើយ តើត្រូវចាប់ខ្លួនបានខ្លួនដែលឬទេ?សាលក្រមចេញមកហើយនៅឡើយការអនុវត្តតើចាំដល់ពេលណាទាន?

តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន? ឬមួយទុកអោយបុគ្គលទាំងនេះជិះសេះលែងដៃតទៅទៀត?

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថាណាខារាត


















Powered by Blogger.