* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា គ្មានច្បាប់អនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។ កម្ពុជា រាប់រកមិត្តគ្រប់ទីកន្លែងដោយសុខសន្តិភាព។
* សម្តេចធបិតី ហ៊ុន ម៉ាណែត បានថ្លែងថា លក្ខណៈបច្ចេកទេស ជម្រៅទឹកត្រឹម ៤.៥ម៉ែត្រ មិនអាចឱ្យនាវាដឹកយន្តហោះចល័តបាននោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មាននយោបាយធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ គឺមានតែការចងមិត្តភាព។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានបញ្ហានៅតាមបុរីនោះទេ។ ប្រឹងប្រែងដោះស្រាយឱ្យម្ចាស់គម្រោងអាចបន្តដំណើរការ និងដោះស្រាយជូនអតិថិជន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល។ ក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានរវល់សោយសុខនឹងជ័យជម្នះរបស់ខ្លួននោះឡើយ ពោលគឺបានប្រឹងប្រែងជាប់ជានិច្ច ដើម្បីកសាង អភិវឌ្ឍន៍ជាតិ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអួតរបស់សម្តេច គឺអួតនឹងការកសាងសមិទ្ធផលសម្រាប់ជាតិពីមួយជំនាន់ ទៅមួយជំនាន់។ ដូច្នេះសម្តេចមិនខ្លាចនឹងអួតនោះឡើយ ហើយនៅតែបន្តអួត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនៅតែបន្តទាក់ម៉ូយ ទោះបីក្រុមប្រឆាំងមិនសប្បាយចិត្តក្តី។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះសង្រ្កាន្តអង្គរយើងអត់បានធ្វើទេ តែសង្រ្កាន្តខេត្តសៀមរាប និងសង្រ្កាន្តតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស បានរៀបចំធ្វើទាំងអស់គ្នា សូមបងប្អូនប្រជាពលរដ្ឋចូលរួមលេងសប្បាយជាមួយល្បែងប្រជាប្រិយទាំងអស់គ្នា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសប្បាយទាំងអស់គ្នា សប្បាយដោយការគោរពគ្នាទៅវិញទៅមក។
Post a Comment