លោក យឹម សំណាង អញ្ជើញកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកអនុវិទ្យាល័យសម្តេច ជាសុីម ឆ្នាំ២០២៤.២០២៥

 


(បន្ទាយមានជ័យ) សមណសិស្សចំនួន១៨៣អង្គ មកពី៩ក្រុង ស្រុក បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកអនុវិទ្យាល័យសម្តេច ជាសុីម ឆ្នាំ២០២៤.២០២៥ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យសម្តេច ជា សុីម ក្នុងវត្តស្វាយ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ ពិធីប្រឡងនេះដោយមានការចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី១២ ខែមីនា  ឆ្នាំ២០២៤។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៤ ២០២៥ មន្ទីរធម្មការនិងសាសនាខេត្ត បានសហការជាមួយគណៈសង្ឃទាំងពីរគណៈ បានរៀបចំការប្រឡងជ្រើសរើសសម្រាប់សិស្សប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម មាន បេក្ខសមណៈសិស្ស បេក្ខជន សរុបចំនួន ១៨៣ អង្គ/នាក់ បានបែងចែកជា ៨បន្ទប់ ក្នុងនោះមានវិញ្ញាសាប្រឡងចំនួន៤ មុខវិជ្ជាមានវិញ្ញាសាភាសាបាលីវិញ្ញាសាសរសេរតាមអាន វិញ្ញាសាពុទ្ធវិន័យ និងវិញ្ញាសាគណិតវិទ្យា ហើយការប្រឡងមានរយៈពេលពេញមួយថ្ងៃ។


លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ក្នុងមាត្រាទី ៦៥នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិប្រជាពលរដ្ឋនៅក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗដើម្បីឲ្យការអប់រំនេះបានទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្រប់រូប ក្នុងន័យនេះចង់បញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទាំងគ្រហស្ថទាំងបព្វជិតត្រូវទទួលបានការអប់រំប្រកបដោយគុណភាព។ជាពិសេសនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនយោបាយអប់រំឈានទៅការពង្រឹងគុណភាពវិស័យអប់រំពោលគឺការលើកកម្ពស់នូវចំណេះដឹងសមត្ថភាពមនុស្សធម៌និងសីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវចំណែកវិស័យពុទ្ធិកសិក្សាក៏ដូចជាវិស័យអប់រំផងដែររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញដោយកម្មវិធីនយោបាយកំណែទម្រង់ជាតិ ក្នុងនោះក៏មានការកែទម្រង់វិស័យពុទ្ធិកសិក្សាផងដែរ ដើម្បីឲ្យវិស័យនេះក្លាយទៅជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍនូវធនធានព្រះសង្ឃ ដែលជាគ្រឹះដ៏រឹងមាំក្នុងការការពារអក្សរសាស្ត្រជាតិវប្បធម៌អរិយធម៌និងព្រះពុទ្ធសាសនាឲ្យបាន ។


លោក យឹម សំណាង បានបន្តថា៖ ការប្រឡងនៅថ្ងៃនេះគឺជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងទូទៅផ្នែកពុទ្ធិកសិក្សារបស់សាមណសិស្សសិស្សដើម្បីធានាឲ្យបាននូវគុណភាពនៃការអប់រំឲ្យស្របទៅនឹងច្បាប់អប់រំមានការទី២៦បានចែងថា ដើម្បីធានាបាននូវគុណភាពអប់រំ និងប្រសិទ្ធភាពអប់រំប្រកបដោយ ត្រឹមត្រូវយុត្តិធម៌ត្រូវមានការប្រឡងមានន័យថា ការប្រឡងថ្ងៃនេះគឺជាការចម្រាញ់យកតែសម្រាប់ បេក្ខសមណៈសិស្ស សិស្សដែលមានសមត្ថភាពចំណេះដឹង ទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រនិងកម្រិតបឋមសិក្សា ដើម្បីជំរុញឲ្យបន្តការសិក្សាថ្នាក់អនុវិទ្យាល័យបន្តទៀត ដូចនេះហើយសង្ឃឹមថាបេក្ខសាមណៈគ្រប់រូប ប្រឹងប្រែងគ្នាបញ្ចេញឲ្យអស់ពីសមត្ថភាពដែលមាននៅក្នុងខ្លួនដើម្បីទទួលបាននូវកៅអីក្នុងការបន្តការសិក្សាបានបន្តទៀត៕

















Powered by Blogger.