បទល្មើសដឹកជញ្ជូនឈើមិនចាប់បែរជាមកចាប់ អ្នកសារព័ត៌មានសូមសរសើរដោយស្មោះ មន្ត្រីជំនាញនៅស្រុកកែវសីមា វគ្គ២

 


អ្នកសារព័ត៌មានចំនួន ៨នាក់ មកពីស្ថាប័នចំនួន៣ ត្រូវបានសមត្ថកិច្ចស្រុកកែវសីមា ឃាត់ខ្លួន នាល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤ នៅបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

បើយោងតាមសម្តី របស់មន្ត្រីស្រុកកែវសីមា ក្រោយទទួលមានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ ថាបានប្រព្រឹត្តសកម្មភាពប្រដេញរថយន្ត និងកំហែងយកប្រាក់ ពីអ្នកដឹកឈើ យកទៅសង់ផ្ទះនៅភូមិសាស្ត្រឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ដែលមន្ត្រីប្រចាំតំបន់ មិនអើពើ អនុវត្តន៍ច្បាប់ ឬមួយត្រូវថ្នាំសណ្តំរបស់នាយឈ្មួញនាំគ្នាប្រព្រឹត្តអំពើពុករលួយអស់ទៅហើយ ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានចំនួន ៣ អង្គភាពបានចុះប្រមាញ់ក្រុមឈ្មួញឈើដែលកំពុងប្រតិបត្តិការដឹកជញ្ជូន នៅស្រុកកែវសីមា ចំនួន ៨នាក់នៅក្នុងនោះមានប្រុស ៦នាក់ ដែលមានឈ្មោះ 

១-ឈ្មោះ ហ៊ីង សុធា ២-ឈ្មោះ រុំ សាន ៣- ឈ្មោះ អេ ង សាន ៤- ឈ្មោះ ស៊ុន ម៉ាញ ៥- ឈ្មោះ សន សារ៉ាត់ ៦-ឈ្មោះ ហុង ឡង់ឌី ៧- ឈ្មោះ នី ស្រីណែត ៨- ឈ្មោះ ឆេង បូព្រឹក បែរជាត្រូវមន្ត្រីស៊ីប្រាក់ខែរដ្ឋចាប់ខ្លួនទៅវិញ ។

ក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទាំងយប់ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែង បែរជាឆ្លើយថាដឹកឈើយកទៅធ្វើផ្ទះ ចំណែកមន្ត្រី ដែលកំពុងតែងងុយដេក បន្ទាប់ពីបានលឺថាមានពាក្យបណ្តឹង របស់នាយឈ្មួញដុះស្លែ ដែលជាខ្សែបណ្តោយរបស់ខ្លួន ចាប់ផ្តើមអនុវត្តតាមពាក្យបណ្តឹងតើលោកឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជួយបកស្រាយបានទេ ចំពោះបញ្ហានេះ ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ ?

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគួរតែចាត់វិធានការយ៉ាងណាវិញចំពោះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី ដែលទុកបណ្តែតបណ្តោយ អោយមានបទល្មើសកាប់ទន្ទា្រនឈើនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនេត្រភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តា ជួយអន្តរាគមន៍ ក្នុងករណីចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៨នាក់មានប្រុសចំនួន៦នាក់និងស្រី២នាក់ដោយក្តីអនុគ្រោះចំពោះប័ណ្ណសារព័ត៌មានដែលផុតកំណត់ ដោយសារ ធ្វើការស្នើសុំទៅក្រសួងហើយ តែមិនទាន់ទទួលបានប័ណ្ណ។

 តាមសេចក្តីរាយការណ៍បច្ចុប្បន្នអ្នកសារព័ត៌មានចំនួន៨នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនិតិវិធី តើពីបទអី?ពីបទកំហែង ឬពីបទរៀបចំធ្វើស៊ីក្នុងការបំបាក់ស្មារតី អ្នកសារព័ត៌មាន?

នៅព្រឹកទី១៦.០៣.ឆ្នាំ២០២៤ សមត្ថកិច្ច

នគរបាលខេត្តមណ្ឌលគិរីបានបញ្ជូនខ្លួនអ្នកកាសែត ចំនួន៨នាក់ក្នុងនោះស្រី០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីធ្វើការសាកសួរ ពីបទ(កំហែងយកប្រាក់ជាង៤០ ម៉ឺនរៀល)តាមបណ្តឹងរបស់អ្នកដឹកឈើ ។បើយោងតាម សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរី។

 ពាក្យចាស់តែងពោលថា ចេះឯងឲ្យក្រែងចេះគេ បើមិនមានភ្លើងខៀវពីមន្ត្រីគ្រាប់ល្ពៅទេ តើឈ្មួញទាំងនោះ ដឹកជញ្ជូនកើតទេ លោកម្ចាស់?

អង្គភាពអ្នកសារព័ត៌មានយើងសូមទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាបើកការស៊ើបអង្កេតចំពោះមន្ត្រីក្រោមឱវាទនៅខេត្តមណ្ឌលគិរីដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។








Powered by Blogger.