ឃាត់ខ្លួនជនជាតិកូរ៉េ២នាក់ លើករណីរត់ពន្ធគ្រឿងញៀន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ជនជាតិកូរ៉េចំនួន ២នាក់ ត្រូវបានមន្ត្រីគយនៅកាសយានដ្ឋានអន្តរជាតិភ្នំពេញធ្វើការចាប់ខ្លួន ករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការឃាត់ខ្លួនសញ្ជាតិកូរ៉េចំនួន២នាក់នេះ ធ្វើឡើងក្នុងពេលត្រួតពិនិត្យអ្នកដំណើរ តាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយ និងរដ្ឋាករ បានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។

យោងតាមលទ្ធផលតេស្តបឋម ដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង សម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕





Powered by Blogger.