លោក ប៊ុនសុធី នាយខណ្ឌ ព្រៃឈើ កំពង់ធំជួបគ្រោះថា្នក់ ចរាចរ បង្កឱ្យសិស្សម្នាក់ ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ អាចគេចផុតពីសំណាញ់ច្បាប់ដែលឬទេ?វគ្គ១

 


លោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំអាចគេចផុតពីសំណាញ់ច្បាប់ដែលឬទេ? រថយន្ត របស់លោក ជួបគ្រោះថ្នាក់ចរាចរ បង្កឱ្យយុវជន ជាសិស្សសាលា ម្នាក់ស្លាប់ នៅ កន្លែងកើតហេតុ និងម្នាក់ទៀតរង របួសធ្ងន់នោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ ជាង ៤ ល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ ផ្លូវជាតិ លេខ៦ ត្រង់ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើកបរម៉ូតូ នោះ ឈ្មោះ ឆាំ កក្កដា អាយុ១៦ឆ្នាំ នៅ ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅហ្នឹង កន្លែងកើតហេតុ និងអ្នករួម ដំណើរ ឈ្មោះ ផាត សុភ័ណ្ឌ អាយុ២៣ឆ្នាំ នៅភូមិពពេជចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាសិស្សសាលា នៅវិទ្យាល័យ សម្ដេចជា ស៊ីម។

 លោក ប៊ុនសុធី ជាអ្នកបើកបរ រថយន្តផ្ទាល់ ដែលមាន ពាក់ផ្លាកលេខ រដ្ឋ 17 20 725 បើកបរ ពីត្បូងទៅជើង ខណៈនោះ ក៏មានក្មេងប្រុស ជាសិស្សសាលា ២នាក់ ជិះម៉ូតូ ម៉ាកC 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ក្នុងទិសដៅ ពីជើងទៅត្បូង គឺបញ្ច្រាស ទិសគ្នា ពេលមកដល់ ចំណុចខាងលើ ក៏ កើតហេតុ គ្រោះថ្នាក់ ចរាចរ តែម្ដង។

លោក ម៉ៅ ចន្ធី អធិការនគរបាល ស្រុកសន្ទុក ដែលមានទីតាំង នៅក្បែរ កន្លែងកើតហេតុ បានចាត់ឲ្យលោកអធិការ រង ជាអ្នកធ្វើកំណត់ហេតុ និងរបាយការណ៍។

អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកអធិការ រង ទទួលផ្នែកចរាចរណ៍បានទេ ដោយសារមិនមានលេខទូរស័ព្ទ ។

អង្គភាពស៊ីអេចអ ធីវីអនឡាញ សូមចូលរួមនៅការសោកស្តាយចំពោះក្រុមគ្រួសារសព និងស្នើសុំដល់លោកស្នងការនគរបាលខេត្តកំពង់ធំមេត្តា ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិចន្ថាណាខារាត




Powered by Blogger.