ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា

 


នៅថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-អូស្រ្តាលីលើកទី៣៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ។ 

កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពការអនុវត្តនៃវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ ខាងមុខ៕





Powered by Blogger.